ព័ត៌មានជាតិ

ខេត្តប៉ៃលិនប្រលែង​កូនត្រីចម្រុះ និង​មេពូជ ចំនួនជាង ២០០០០ក្បាល ដើម្បីអបអ​រទិវាមច្ឆាជាតិ ១ កក្កដា ២០២៤

ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ខេត្តប៉ៃលិន បានប្រារព្ធពិធីអប​អរសាទរទិវាមច្ឆាជាតិ ១ កក្កដា​ ២០២៤ ព្រម​ទាំងបានលែងកូនត្រីចម្រុះ និងមេពូជ ចំនួនជាង ២០០០០ក្បាល នៅចំណុច​សហគម​ន៍ស្រះជម្រកត្រី ស្ថិតក្នុងភូមិភ្នំកុយ​ ឃុំសា​លាក្រៅ ស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន ក្រោមអ​ធិ​បតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។

ក្នុងពិធីនេះដែរ ក៍មានការអញ្ជើញចូលរូមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានអនុប្រធាន​មន្ទីរអង្គភាព មន្រ្តីរាជការ ព្រះសង្ឃ អង្កការ​ជាតិអន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិ​ស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

បើតាម​របាយការណ៍របស់ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ​ខេត្តប៉ៃលិន បានឱ្យដឹងថា៖ ទិវាមច្ឆាជា​តិនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង​ផ្សារភ្ជាប់​នូវមនោសញ្ចេតនាជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជានេសាទ និងបំផុសច​លនាប្រជា​ពលរដ្ឋគ្រប់ៗរូប ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាពូជន៍ត្រី ក៍ដូចជាវារីជាតិ​ផ្សេង​ៗទៀត ឱ្យមាននៅក្នុងដែនទឹកធម្មជាតិផង ព្រមទាំងបង្កើនផលត្រីនៅតាមដំបន់ ដែលមិនជា​ប់ដែននេ​សាទ ជាពិសេសនៅតាមតំបន់វាលទំនាប និងវាលស្រែ ក្នុងទូទាំងខេត្តប៉ៃលិន ដើម្បីធានា​ឱ្យមានផលត្រីនៅតាមទីជនបទឆ្ងាយដាច់ស្រយ៉ាល។

លោកជំទាវ ​បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្នុងស្ថានភាព នៃកំណើ​នតម្រូវការស្បៀងអាហារ ដោយរត់តាមកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជន​នាពេល​បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យកសិកម្មជាវិស័យអទិភាពមួយ ក្នុងនោះអនុវិស័​យជលផល នៅតែដើរតួនា​ទីយ៉ាងសំខាន់ផងដែរ ក្នុងការចូលរួមចំណែក រក្សានិរន្តរភាពនៃ​កំណើន​សេដ្ឋកិច្ច ធានាសមធម៌ ធានា​សុវត្ថិភាព សន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ហើយក៍ជា​បណ្តាញមួយ នៃសុវត្ថិភាពសង្គម ដោយសារត្រី និងវារីជាតិផ្សេងៗទៀត នៅតែជាអា​ហារ​យ៉ាងសំខាន់មិនអាចខ្វះបានរបស់ប្រជាជនខ្មែរយើង បន្ទាប់ពីស្រូវអង្ករ។

លោកជំទាវអភិបាល​ខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិ​បាលកម្ពុជា អាណត្តិទី៧ ដែល​មាន​សម្តេចមហា​បវរធិបតី ហ៊ុ​ន ម៉ាណែត នា​យករដ្ឋមន្ត្រី បានគាំទ្រសកម្មភាព រប​ស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និ​ងនេសាទ ដែល​បាននឹងកំពុ​ងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអ​ភិវឌ្ឍ​ធនធានជលផលប្រកបដោយចីរភាព សម្រាប់កូនចៅ​ជំនាន់ក្រោយ និងបំផុសស្មារតី ចូលរួម​តាមរយៈទិវាមច្ឆជាតិ ១កក្កដា រៀងរា​ល់ឆ្នាំ ព្រមទាំ​ងផ្តល់អនុសាសន៍​ដល់ស្ថាប័នថ្នាក់ជាតិ និង ថ្នាក់​ក្រោមជាតិ ត្រូវបង្កើនកិ​ច្ចស​ហការ ចិត្តទុកដា​ក់ និងពង្រឹង​ការគ្រប់គ្រង ការពារ និងអភិរក្សធ​នធានជល​ផល ដើម្បីធា​នាបាននិរន្តរភាព បរិស្ថាន​ ប្រព័ន្ធអេកូឡូស៊ី​ និងទេសចរណ៍ធម្មជាតិ។

នៅក្នុងឱកាសនោះ​ផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមាន​ប្រសាសន៍ជំរុញ​ដល់ខណ្ឌរដ្ឋបា​លជលផ​ល ត្រូវរៀបចំដាក់ស្លាក​កន្លែងអភិរក្សជលផលឱ្យបានច្បាស់លាស់ ដោយសហ​ការជាមួយ​អាជ្ញាធរមូលដ្ឋាន ​និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងធ្វើស​កម្មភាពគ្រប់​គ្រងកន្លែង​អភិរក្សជលផ​លឱ្យប្រកប​ដោយសុវត្ថិភាព ជាពិសេ​សរួម​សហការគ្នា បង្ក្រាបប​ទល្មើសជលផល និងទប់ស្កាត់​រាល់ការ​ប្រើប្រាស់ ឧបករណ៍នេសាទ ដែល​បំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដល់ធនធានធម្មជា​តិរបស់​យើងឱ្យមានប្រសិ​ទ្ធភាពខ្ពស់ ហើយក្នុង​នោះ​ត្រូវខិត​ខំបំផុស ​និងគាំទ្រ ឱ្យប្រជាពលរដ្ឋ ធ្វើកា​រចិញ្ចឹមត្រីជា​លក្ខណៈគ្រួសារ និងលើកទឹកចិត្តដល់វិស័យឯកជន ឱ្យវិនិ​យោគលើ​ការងារ​ចិញ្ចឹមត្រីដែ​លមា​នតម្លៃសេដ្ឋកិច្ចខ្ពស់ ព្រមទាំ​ងធ្វើកា​រកែច្នៃរផ​លិតផលជលផល ដើម្បីនាំចេញ។

សូមប​ញ្ជាក់ថា៖ ក្នុងពិធីអបអ​រសាទរទិវាមច្ឆាជាតិ ១​ កក្កដា ២០២៤ នេះ លោកជំទាវ បានស្រីមុំ អភិបាល​ខេត្ត និងក្រុម​ការងារ បានប្រលែ​ងកូនត្រីពូជ ​មានដូចជា៖ ត្រីឆ្ពិន​ ត្រីកា​ហែ ត្រីប្រា និងត្រីច​ម្រុះ ប្រមា​ណជាង ២០០០០ក្បាល ចូល​ទៅក្នុងសហ​គមន៍ស្រះជម្រកត្រី ស្ថិតក្នុងភូមិភ្នំកុយ ឃុំសា​លាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃ​លិន ដោ​យស្រះជម្រកត្រីស​ហគមន៍នេះ បាន​បង្កើតឡើង​នៅឆ្នាំ២០១៧ ដែលមា​នគណៈ​កម្មការចំនួន ០៩រូប ក្នុង​នោះប្រធាន ១រូប អនុប្រធាន ២រូប បេឡាករ ១រូប និងសមាជិក ០៥រូប៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button