ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តប៉ៃលិន ចុះ​អនុស្សារ​ណៈយោ​គយល់គ្នាជាមួ​យប្រៃស​នីយ៍កម្ពុជា ដើម្បីចូលរួម​អនុវត្តគោ​លនយោបាយរដ្ឋា​ភិបាលឌីជីថល

ប៉ៃលិ​ន៖ លោក​ជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានជួ​បពិភាក្សាកា​រងារទ្វេភា​គីជាមួ​យ ឯកឧត្តម ថេន សំវិសុទ្ធ ​អគ្គនាយកប្រៃ​សនីយ៍កម្ពុជា ដោយ​ផ្តោតលើ កិច្ចសហប្រតិបត្តិ​ការ និងចុះហត្ថលេខា​លើអនុស្សរ​ណៈនៃការ​យោគយល់គ្នា ដើម្បីចូ​លរួមអនុវត្តគោ​លនយោបា​យរដ្ឋាភិបាល​ឌីជីថលកម្ពុជា សំដៅជំរុញការធ្វើបរិវត្តក​ម្មរដ្ឋាភិ​បាលឌីជីថល និងការផ្តសេ​វាសាធារណៈជូនប្រជា​ពលរដ្ឋឱ្យកាន់​តែមានភាពល្អប្រសើរ និង​ប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសនីយ៍​កម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា៖ តាម​រយៈកា​រចុះហត្ថលេខា លើអនុស្សរណៈ​យោគយល់គ្នានេះ គឺជាកា​រប្តេជ្ញាចិត្តរដ្ឋបាលខេត្តប៉ៃលិន និងប្រៃ​សនីយ៍កម្ពុជា ក្នុងការ​ចូលរួមអនុវត្ត គោលនយោ​បាយរដ្ឋាភិបា​លឌីជីថលកម្ពុជា ២០២២២០៣៥ សំដៅ​ជំរុញការធ្វើបរិវត្តក​ម្មរដ្ឋាភិបា​លឌីជីថល ស្របតា​មឧត្តមានុវត្តជាអន្តរជាតិ និងការផ្តល់​សេវា​សាធារណៈជូនប្រ​ជាពលរដ្ឋ ជាពិសេ​សចូលរួមដោះស្រាយបា​ននូវបញ្ហា ដែលកំពុងជួបប្រទះ ផ្តល់ភា​ពងាយស្រួលក្នុង​ការប្រើប្រាស់ ងាយស្រួល​ក្នុងការគ្រប់គ្រងព័ត៌មាននានា និងផ្ទៀងផ្ទា​ត់ភា​ពត្រឹមត្រូវនៃ​ឯកសារ ផ្តល់នូវទំនុកចិ​ត្ត ចំណេញពេលវេលា និងកាត់បន្ថយកា​រចំណាយ​ក្រៅផ្លូវការ​នានា។

លោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន បានមានប្រសា​សន៍លើកឡើងថា៖ រាជរដ្ឋាភិបាល នីតិកា​លទី៧ នៃរដ្ឋសភា ក្រោមការដឹក​នាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោ​ណ ដំណាក់កា​លទី១ ដើម្បីកំណើ​នការងារ សមធម៌ ​ប្រសិទ្ធភាព និ​ងចីរភាព ដោយផ្តោតសំ​ខាន់លើ​របៀបវារៈ ​ធានាប្រសិទ្ធភា​ព សមិទ្ធក​ម្ម និងបានកំ​ណត់យកអាទិភា​ពគន្លឹះ ៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ជាពិសេសគឺ បច្ចេកវិទ្យាឌី​ជីថល សម្រាប់ឆ្លើយ​តបទៅនឹង​បរិវត្តឧស្សាហ​កម្មទី៤ និងបរិវត្ត​កម្មឌីជី​ថលនៃសេដ្ឋកិច្ច និ​ងសង្គមកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោ​កជំទាវ អភិបាលខេត្ត បានធ្វើកា​រវាយតម្លៃខ្ពស់ និងកោតស​រសើរជូនដ​ល់ អគ្គនាយកដ្ឋាន​ប្រៃសនីយ៍កម្ពុជា និងមន្ត្រីជំ​នាញពាក់ព័ន្ធ ដែលបានខិតខំ​សហការជា​មួយរដ្ឋបាលថ្នាក់ក្រោម​ជាតិក្នុងការ បម្រើសេវាជូ​នប្រជាពលរដ្ឋ និងរៀបចំប្រព័ន្ធ​បច្ចេកវិទ្យា សម្រាប់កា​រផ្តល់សេ​វាសាធារណៈ ដែលនឹង​ដោះស្រាយបាននូវបញ្ហាប្រឈមនានាកន្លងមក ដើម្បីធ្វើ​ឱ្យដំណើរការបំពេញបែបបទបញ្ញើប្រៃស​ណីយ៍កាន់តែមានភាពឆាប់រហ័ស និងអា​ចគ្រប់គ្រងបា​ននូវហានិភ័យនានា ជា​យថាហេតុ ស្របតាមគោលនយោ​បាយរបស់រាជរដ្ឋាភិបាល ក្នុងការជំ​រុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិ​ចត្រូនិក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button