ឯកឧត្តម សុវណ្ណ សុភា និងលោក យឹម សំណាង នាំយកអំណោយប្រគល់ជូនក្រុមល្ខោនបាសាក់ ខេមរៈ រស្មីអង្គរ(ឡិន ជឿន) នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង
(បន្ទាយមានជ័យ) ឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក យង់ តងកួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ និងក្រុមការងារ ស្រុក ឃុំ ភូមិ យុវជនសសយក បាននាំយក អង្ករ មី ទឹកសុទ្ឋ ទឹកត្រី ទឹកស៊ីអីវ ថវិកា របស់ឯកឧត្តម នាយឧត្តមសេនីយ៏ កែ គឹមយ៉ាន សមាជិកឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ ព្រមទាំងសប្បុរជន មកជូនក្រុមល្ខោនបាសាក់ ខេមរៈ រស្មីអង្គរ(ឡិន ជឿន) នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសការនាំយកអំណោយប្រគល់ជូនលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថាស្របពេលដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងរៀបចំមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២៤ ដែលនឹងប្រារព្ធធ្វើឡើងចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាពរាជធានីភ្នំពេញ ដោយមានការចាក់ផ្សាយតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក page ផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
លោក អភិបាលរងខេត្តបានបញ្ជាក់ថា ព្រឹត្តិការណ៍វប្បធម៌នេះមានគោលបំណងដើម្បីចូលរួមថែរក្សាលើកស្ទួយអភិរក្សតម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិសំដៅរួមចំណែកអភិវឌ្ឍន៍សង្គមនិងលើកកម្ពស់កិត្យានុភាពជាតិ ជាពិសេសលើកទឹកចិត្តដល់សិល្បករសិល្បៈការិនីជំនាញល្ខោនបាសាក់ឲ្យមានសកម្មភាពផុសផុលឡើងវិញ។ ជាក់ស្ដែងការនាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តម នាយឧត្តមសេនីយ៏ កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ មកជូនក្រុមល្ខោនបាសាក់ ខេមរៈ រស្មីអង្គរ(ឡិន ជឿន) នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យនេះថ្ងៃនេះគឺជាការលើកទឹកចិត្តដល់ពួកគាត់ ក្នុងការហ្វឹកហាត់ត្រៀមចូលរួមប្រឡងមហោស្រព្យសិល្បៈល្ខោនបាសាក់ នៅរាជធានីភ្នំពេញនៅរាជធានីភ្នំពេញ ថ្ងៃទី២៧ ខែតុលាយើងខាងមុខ។
គូររំលឹកផងដែរថា៖ក្រុមល្ខោនបាសាក់ ខេមរៈ រស្មីអង្គរ(ឡិន ជឿន) នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី បានមានឈ្មោះបោះសំឡេងជាយូរណាស់មកហើយក្នុងកំឡុងឆ្នាំ១៩៨០ រយៈពេល៤៥ឆ្នាំ ដែលដឹកនាំសម្ដែងដោយ៖លោក ឡិន ជឿន តែជាអកុសលលោកបានទទួលមរណៈភាពហើយ។ដោយបច្ចុប្បន្នបន្សល់ទុកនៅស្នាដៃជាប្អូនៗកូនចៅរបស់គាត់បានបន្តស្នងត្រកូលដឹកនាំដោយលោកស្រី ឡិន ជី៕