ព័ត៌មានជាតិ

លោកបណ្ឌិត ទូច វណ្ណៈ និងលោក វូ ហាក់ អញ្ជើញបើកវគ្គសិក្ខាសាលា ក្រោមការឧបត្ថម្ភពីឯក​ឧត្តមអភិសន្តិ​បណ្ឌិត ស សុខា និងលោកជំទាវ ស្តីពី”របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” នៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖​ក្រោមការឧប​ត្ថម្ភដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និងជាប្រធានកិត្តិយសសមា​គមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និង​លោកជំទាវ កែ សួនសុភី នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោក វូ ហាក់ អនុប្រធាន​ក្រុមប្រឹក្សាភិ​បាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តម អ៊ូ វណ្ណា ប្រធានក្រុម​ប្រឹក្សាភិបាល​សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានអញ្ជើញបើកវគ្គសិក្ខាសាលាស្តីពី “របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” ដោយឥតគិតថ្លៃ ដល់សិក្ខាកាម ចំនួន ៥០០នាក់ នៅសាកល​វិទ្យាល័យជាតិមានជ័យ ក្នុងខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងពិធីបើ​កសិក្ខាសាលានាឱកាសនោះ លោកបណ្ឌិត ទូច វណ្ណៈ បានគូសបញ្ជាក់ថា វគ្គ​សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវចំណេះដឹង និងបទពិសោធ​ទៅលើរ​បៀបសរសេរព័ត៌មាន ផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយសង្គម និងតាមរូប​ភាពផ្សេងៗ ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងច្បាប់ស្តីពីរ​បប​សារព័ត៌មា​ននៅកម្ពុជា ដែលធ្វើបទបង្ហាញដោយលោក ប៊ិន ប៊ុណ្ណា អគ្គនាយកសារព័ត៌មានត្រយង និងលោក សំ នឿន អគ្គនាយករងសារព័ត៌មានត្រយង។

លោកបណ្ឌិតប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានគូសបញ្ជាក់ទៀតថា សិក្ខាសាលា​នេះ ក៏នឹងចែករំលែកនូវចំណេះដឹង និងបទពិសោធអំពីរបៀបកាន់កម្មវិធី (MC) និងសិល្បៈ​អត្ថាធិប្បាយបញ្ជ្រាសការប្តឹងផ្តល់ ព្រមទាំងរបៀបរាយការណ៍ព័ត៌មាន ដែលធ្វើបទបង្ហាញ​ដោយលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោកបណ្ឌិត ទូច វណ្ណៈ បានបន្តទៀតថា ចំពោះប្រធានបទស្តីពីរបៀបថតរូប នឹងធ្វើការចែ​ករំលែ​កនូវចំណេះដឹង និងបទពិសោធទៅលើការកំណត់ប្លង់ថតឱ្យត្រូវទៅតាមកម្មវិធី បច្ចេកថតមុខ​គណៈអធិបតីឡើងថ្លែង ប្រគល់លិខិត ប្រគល់អំណោយ បំពាក់មេដាយ និងប្លង់ថតទៅ​តាមរបៀប​វារៈនីមួយៗនៃកម្មវិធីទាំងមូល ដែលប្រធានបទនេះ ធ្វើបទបង្ហាញដោយលោកបណ្ឌិតផ្ទាល់តែម្តង។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីរបៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប ក្រោម​កា​រឧ​បត្ថម្ភរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សហការរៀបចំដោយ​សមាគម​សម្ព័ន្ធសារព័ត៌មានឯករាជ្យ សាកលវិទ្យាល័យជាតិមានជ័យ ស.... ខេត្តបន្ទាយមានជ័យ អង្គភាពសារព័ត៌មានត្រយង និងក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ មានរយៈពេល ១ថ្ងៃពេញ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button