ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ ជំរុញដ​ល់ប្រធានបក្សភូមិ អនុបក្សភូមិ និងស​មាជិកបក្សប្រជាជនឃុំ-សង្កាត់ ត្រូវខិ​តខំបំពេញភារកិច្ចបំរើ ប្រជាពលរដ្ឋឲ្យបានល្អ

(ប៉ៃលិន)៖នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មា​ធិការគណ​បក្សប្រជា​ជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីជួបសំ​ណេះសំណា​លសួរសុខទុក្ខ ជាមួយប្រធា​នបក្សភូមិ អនុបក្សភូមិ និងសមាជិកបក្សភូមិ ក្នុងខេត្តប៉ៃលិន។

ក្នុងពិធីសំ​ណេះសំណាលនេះដែរលោកជំទាវ បាន ស្រីមុំ ក្នុងនាមគណ:អធិបតី បានពាំនាំនូវប្រសា​សន៍ សាកសួ​រសុខទុក្ខ ពីសំណាក់សម្តេចទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមការដឹកនាំរប​ស់សម្តេចតេជោ​ប្រទេសជាតិមាន​សុខសន្តិភាពពេញ​លេញដូចសព្វថ្ងៃ សម្តេចបា​នលះបង់ ដោយយកអាយុជីវិតជាដើមទុន ដើម្បីឯកភាពប្រទេសជាតិ ក្រោមន​យោបាយឈ្នះៗរបស់សម្តេច។

លោកជំទាវ បាន ស្រីមុំ ក៏បានលើកទឹកចិត្តឲ្យតួអង្គគណបក្សនៅតាមមូលដ្ឋាន ដែលកាន់មុខតំណែ​ងនានា បន្តការខិតខំធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ ដើម្បីរួមចំណែកប្រ​មូលកម្លាំងគាំទ្រជូនគ​ណ​បក្ស។ ភ្ជាប់នឹ​ងការងារនេះ លោកជំទាវ ក៏បានជំរុញឲ្យ​ខិតខំបំរើសេវាសា​ធារណៈជូ​នប្រជាពលរដ្ឋបា​នល្អប្រសើរ ពិសេសក្រុម​ប្រឹក្សា ឃុំសង្កាត់ ស្មៀនឃុំសង្កាត់ ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងមេភូមិ។

ជាចុងក្រោ​យលោកជំទាវប្រធានគណបក្សខេត្ត ក៍បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និង​ស​មាជិ​កសមាជិការ គណបក្សគ្រប់ជាន់ថ្នាក់ និងគ្រប់ផ្នែកដែល បានខិតខំជំរុ​ញការបំពេញ​ភារ​កិច្ចបំ​រើជាតិ និងប្រជាជននៅតាមមូលដ្ឋាន ព្រមទាំងការបំពេញភា​រកិច្ចសំខាន់ៗជា​ច្រើនទៀត​ជូនគណប​ក្ស ក្នុងដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button