ក្រុមអតីត សិស្សថ្នាក់ទី៤ ទំនេីបជាតិ នាឆ្នាំ១៩៧៥ នៃ វិទ្យាល័យមង្គលបូរី ចូលរួមដាំដេីមឈេី
(បន្ទាយមានជ័យ)៖ដើម្បីលើកស្ទួយបរិស្ថាន ចក្ខុវិស័យចង់ឲ្យប្រជាពលរដ្ឋគ្រប់រូប ជាពិសេសក្មេងៗ សិស្សានុសិស្សមានសុខុមាលភាពរឹងមាំពង្រឹងពង្រីកវប្បធម៌និងបរិស្ថានបានល្អ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ លោក ប៊ួយ ប៊ុនសួង នាយកសាលាបឋមសិក្សាក្បាលស្ពាន សង្កាត់ព្រះពន្លា នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុម អតីតសិស្សថ្នាក់៤ទំនើបជាតិ នាឆ្នាំ១៩៧៥ ដែលបានធ្វើការសិក្សានៅវិទ្យាល័យមង្គលបូរី បានគិតមកដល់បច្ចុប្បន្នជិតហាសិបឆ្នាំ។ ពួកគាត់ក៏បានចូលរួមដាំដើមឈើ នៅក្នុងសាលាបឋមសិក្សាក្បាលស្ពាននេះ ទុកជាអនុស្សាវរីយ៍ក៏ដូចជាសម្រាប់សិស្សានុសិស្ស បានជាមនុស្សនិងបរិស្ថានល្អផងដែរ ។
លោក ប៊ួយ ប៊ុនសួង បានបញ្ជាក់ថា កូនឈើែលបានយកកធ្វើការដាំដុះក្នុងបរិវេណសាលានាពេលនេះ មានដើមគ្រញូង ដើមបេង ដើមធ្នង់ ដែលការដាំដុះនេះនិងនៃបរិស្ថានសាលារៀនស្អាតនាំមកនូវសុខភាពល្អដល់សិស្សានុសិស្សដូចជាការជួប រវាងមហាមិត្តដែលជាអតីតសិស្ស កាលពីហាសិបឆ្នាំមុន ហើយការដាំដើមឈើនេះទៀតសោតគឺ ឈរលើមូលដ្ឋានគ្រឹះនៃយុទ្ធសាស្រ្ត ចក្រាវិស័យ បរិស្ថាន២០២៣ ២០២៨ សំដៅជំរុញការអភិវឌ្ឍគ្រប់ទីកន្លែងប្រកបដោយភាពស្អាតភាពបៃតងធម្មជាតិ ក៏ដូចជាសារមួយបញ្ជាក់ពីការ ពង្រឹងនៃការគ្រប់គ្រងការពារធម្មជាតិព្រៃឈើជួយទប់ស្កាត់បទល្មើសកាប់ឈើរុករានទន្ទ្រានព្រៃក្នុងតំបន់អភិរក្ស។ គួរបញ្ជាក់ផងដែរថា ការថែរក្សាការពារអភិរក្សព្រៃឈើតាមរយៈការដាំដុះឈើឡើងវិញនេះគឺដើម្បីជាប្រយោជន៍ដល់ការ រស់នៅ របស់ខ្លួនយើង ក៏ដូចជាសហគមន៍យើង និងជីវិតសត្វគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែរ ដែលជាសម្បត្ដិរបស់មនុស្សជាតិគ្រប់ជំនាន់៕