ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ​ឆាយ គឹមខឿន អញ្ជើញជា​អធិបតីក្នុងពិធី​បិទវគ្គបំ​ប៉នជំនាញរ​យៈពេល​ខ្លី ស្ដីពីតួនាទី ភារកិច្ច របស់ប៉ុ​ស្តិ៍នគរបាលរដ្ឋបាល នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯ​ក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណា​ងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ​នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក​ឧត្តមសេ​នីយ៍ត្រី រ៉ែម វីរះ ស្នងការ​រងផែ​​នការ​ងារសេនា​ធិការ តំណាងលោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០​២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជា​អធិបតី​ក្នុង​ពិធី​បិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពី តួនាទី ភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់់មន្ត្រីន​គរបាលប៉ុស្តិ៍រដ្ឋបាល នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ពិធីនេះមានការអ​ញ្ជើញចូលរួមពី លោកប្រធាន អនុប្រធានសេនាធិការ, ប្រធានអនុប្រធាននាយ​កដ្ឋានសរុបផែន​ការ, ប្រធានអនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, លោកឧត្តមសេ​នីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការអធិការរងក្រុងស្រុកទាំង៩ និងសក្ខាកា​មសរុបចំនួន ១៣៤នាក់ (ស្រី២៥នាក់)។ វគ្កសិក្សានេះមានរយះពេលចំនួន១២ថ្ងៃ គិតចាប់បី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០២៤ ដល់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តម ឧត្តមសេនីយ៍​ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ កោតសរសើរដល់ ស្នងការដ្ឋានន​គរបា​លខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព រៀប​ចំសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍អង្គភាព អង្គភាពចំណុះ រួមនិ​ងការបើកវគ្គបំប៉នរយៈពេលខ្លី ខាងលើជូនដល់ មន្ត្រីនគរបាលរដ្ឋបាល គួរជាទីមោទនៈ។ មន្ត្រីន​គរបាលទាំងអស់ដែលបានចូលរៀនវគ្គបំប៉នខាងលើ ត្រូវយកចំណេះដឹងទាំងនោះ ទៅអនុវត្តផ្ទាល់ បម្រើ​ការងារជូនអង្គភាពខ្លួន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ និងមានទំនាក់​ទំនងល្អ ជាមួយពួកគាត់។

ទន្ទឹមគ្នានោះ​ឯកឧត្តម​គណអធិបតី ក៏បានក្រើនរំលឹកដ​ល់កងកម្លាំងគរ​បាលទាំងអស់​ត្រូវបន្តស្វែង​យល់បន្ថែម ពិ​សេសចំ​ណេះដឹងផ្នែក​ព័ត៌មានវិទ្យា ពង្រឹ​ងទប់ស្កាត់ បង្ក្រាបបទ​ល្មើសព្រ​ហ្មទណ្ឌគ្រប់​ប្រភេទ និងត្រូវពង្រឹងការងារភូមិឃុំសង្កាត់មានសុវត្ថិភាព ព្រោះការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានល្អប្រសើរ នាំឲ្យមូលដ្ឋានរបស់យើងគ្មានបទល្មើស គ្មានអំពើលួច ឆក់ ប្លន់ជាដើម ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button