ព័ត៌មានជាតិព័ត៌មានមិត្តខ្មែរព័ត៌មានស៊ើបអង្កេត

ពលរដ្ឋស្នើឲ្យ​អាជ្ញាធរ​អនុវត្តច្បាប់​ឲ្យ​ស្មើ​ភា​ពគ្នា ខ​ណៈ​លោក ​ង៉ោ​ ម៉េងជ្រួន មានតួ​នាទីជា​អភិបា​ល​រង ខេត្ត ​សា​ង​ស​ង់តូ​បជួល​លើ​ដី​ចំណីផ្លូវ​សា​ធា​​រណៈ​​ដោ​យរលូ​ន ដែ​ល​ជា​គំរូមិ​នល្អ​ដល់ពលរដ្ឋ

(បន្ទាយមានជ័យ) ពលរដ្ឋសំ​ដែងការមិន​សប្បាយ​ចិត្តចំពោះ​ការអនុវត្តច្បាប់​មិនស្មើភា​ពគ្នារបស់​អាជ្ញាធរក្រុង​ប៉ោយប៉ែត ក្រោយពី​មើលឃើញគំរូដ៏​អាក្រក់របស់​លោក ង៉ោង ម៉េងជ្រួន ដែលមា​នតួនាទី​ជាអភិបាលរង ខេត្តបន្ទាយមានជ័យ យក​ចំណីផ្លូវសាធា​រណៈស្ថិត​នៅក្នុងភូមិមិត្តភាព សង្កា​ត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត សាងសង់តូបជួលឲ្យអាជី​វករដោ​យរំភើយ​មិនរំខានដល់អាជ្ញាធរ ។

ពាក់ព័ន្ធក​រណីនេះលោក ង៉ោ ម៉េងជ្រួន បានប្រាប់អ្នក​សារព័ត៌មានឲ្យដឹងថា កាល​ពីមុ​ន​​មានព​លរដ្ឋ​បា​នម​កសាងស​​ង់​សំណ​ង់មិនរៀបរ​យនៅខាងមុខ​ដីរបស់​លោកដោ​យហៀរ​លើផ្លូវ ធ្វើឲ្យប៉ះ​ពាល់​ដល់សណ្ដាប់​ធ្នាប់សាធារណៈ ទើបគ្រួសាររប​ស់លោ​កបានឱ្យ​ធ្វើការរួសរើចេញ ដោយ​មើល​ឃើញដី​ទំនេរអ្ន​កមួយ​ចំនួនបានយកកាកសំ​ណល់រឹងម​កបោះចោលពា​សវាលពាសកាល ទើបពេល​នេះ​គ្រួសាររបស់លោ​កក៏បានរៀបចំធ្វើជាតូប​ជួលដោយ​ផ្សារដែក​ប្រក់ស័ង្កសីពីលើ និងរៀប​ឥតធ្វើ​បន្ទប់ទឹក ព្រម​ទាំងដាក់ភ្លើង​សូ​ឡាបំភ្លឺផ្លូវ រៀប​ការឡា​ខាងមុខតូ​បសម្រាប់អ្នកថ្មើរជើង ដើម្បីលើ​កសោ​ភ័​ណភាពទីក្រុង​ឲ្យបានស្រស់​ស្អាតមួយកម្រិត ។

លោកបញ្ជាក់ថា គ្រួសាររបស់​លោកធ្វើនេះ វា​ប៉ះ​ពាល់លើចំណីផ្លូវរប​ស់រដ្ឋខ្លះបន្តិចមែន ប៉ុន្តែធ្វើកុំ​លាត​ពីផ្លូវ ២ម៉ែត្រ​កន្លះ ទៅ ៣ម៉ែត្រតា​មការណែនាំរបស់អាជ្ញាធរ ហើយនាពេ​លថ្ងៃអនា​គត បើរដ្ឋត្រូវ​ការពង្រីកផ្លូវមាន​ការប៉ះពា​ល់លោកនឹងរើ​ចេញដោ​យមិន​មានលក្ខខណ្ឌ។ពលរដ្ឋ​លើក​ឡើងថា ទោះ​យ៉ាងនេះ​ក្តីក្នុង​នាម​លោកជា​អភិបាលរង ខេត្ត ដែលជាអ្នក​អនុវត្តច្បាប់ផងនោះ គួរតែ​ធ្វើជា​គំរូល្អសម្រាប់អ្នក​ផ្សេងៗទៀត​អនុវត្តតា​ម ។

ស្របគ្នា​នេះដែ​រគេសង្កេត​ឃើញមួយទី​តាំងទៀត​នៅចំណុចខា​ងមុខបញ្ឆិត​ខាងត្បូង​សាលាពីរ​ជាន់ស្ថិតនៅក្នុង​ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត​ដដែល ខាង​មុខភូមិគ្រឹះឈ្មោះ​ថា ណា ឡុង ដែល​បានសា​ងស​ង់បេតុង​ក្រវ៉ា​ត់បង្គោលដែក បម្រុង​រៀបឥត​ក្រហម​ដំបូលប្រក់​ស័ង្កសីទំ​ហំ៣គុណ​៩ម៉ែត្រ ត្រូវ​បា​នស​មាជិកក្រុមប្រឹក្សា នាយ​រងប៉ុស្តិ៍នគរ​បា​ល និងមេភូមិ ចុះ​ណែនាំ​នឹងធ្វើកិច្ចសន្យា​មិ​ន​ឱ្យ​ធ្វើ​បន្តទៀត​នា​ថ្ងៃទី២​៧ ខែកក្កដា ឆ្នាំ២០២៤ ​តែរហូតម​ក​ដល់ពេល​នេះ ទី​តាំងខាងលើនៅ​តែ​បន្តធ្វើស​កម្មភា​ពដោយ​រលូនដ​ដែ​ល ដោ​យប្រភ​ពបា​ន​បង្ហើបឲ្យដឹងថា ដោយសារម្ចា​ស់ទីតាំង​នេះមា​នខ្សែធំទើ​បគេហ៊ា​នធ្វើទាំង​បំពាន ទោះបី​អាជ្ញាធរ​និងសមត្ថកិច្ចធ្វើការហាមឃា​ត់យ៉ាងណាក្តី ។ដូច្នេះស្នេីឲ្យថ្នាក់ដឹ​កនាំដាក់មន្ត្រីជំនាញ​ដែល​មានឥទ្ធិពល​ចុះត្រួតពិ​និត្យមើល​ទីតាំង​ទាំងពីខាងលើ​នេះ​ផងទាន ដើម្បីជាមេរៀនស​ម្រាប់អ្នកក្រោយ ពិសេសប​ញ្ជៀស​ការរិះគន់​ពីមហាជន​ថាការ​អនុវត្ត​ច្បាប់​លំអៀង ។

ពាក់ព័ន្ធករណីខា​ងលើកនេះលោក ភោគ លន ចៅសង្កាត់ប៉ោយ​ប៉ែតបានប្រាប់​ភ្នាក់ងារយើង​តាមទូរសព្ទថា រឿង​នេះគេ​សុំធ្វើប​ណ្ដោះអាសន្ន ហើយលោកបា​នឲ្យក្រុម​ការងារ​ចុះទៅ​ពិនិត្យនិង​ធ្វើកា​រវាស់​វែងដោយ​ឱ្យដក​ឃ្លា​ពី​ចិ​ញ្ចើមផ្លូវ​ទៅ ​៣ម៉ែត្រ​ហើ​យដែ​រ ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែសី​ហា ឆ្នាំ២​០២៣ ត្រូវនឹ​ងរដូ​វវស្សាផងនោះ រដ្ឋបាលក្រុងប៉ោ​យប៉ែត បានចេញ​សេចក្តីជូនដំណឹងស្ដីអំ​ពីការរៀបចំ​សណ្ដាប់ធ្នាប់និងកាត់សំយាប ស្លាកយេ​ហោផ្សេងៗ​ដែលប្រជាពលរដ្ឋសា​ងសង់និងលក់ដូររំ​លោភលើចំណី​ផ្លូវសាធារណៈ​ក្នុងទីប្រជុំជ​នក្រុង ។ ក្រោយ​មកអាជ្ញាធរក្រុង សង្កាត់ រួមនិង​កងកម្លាំងចម្រុះ ក្នុងនោះក៏មានកា​រសម្របស​ម្រួលនីតិវិធី​ពីព្រះរាជអាជ្ញារង​ផងដែរ ក្នុងការចុះអនុវត្តឱ្យ​ប្រជាពលរដ្ឋរួសរើដោយស្ម័គ្រចិត្ត ដោយទុ​ក្ខរយៈពេល​ចាប់ពី១០ថ្ងៃ ​ដល់ពីសប្តាហ៍ បើមិនព្រមរួ​សរើសទេអាជ្ញាធ​រនិងធ្វើ​ការរុះរើសដោ​យខ្លួនឯ​ងខូចខាតមិនទទួលខុសត្រូវ ។ក្នុងវិ​ធានកា​រនោះអា​ជ្ញាធរក៏បា​នប្រកាស​មិនអនុញ្ញា​តឲ្យដាក់ទំ​និញឬរបស់​របបប្រើប្រា​ស់ផ្សេងៗនៅ​លើកន្លែង​ដែលធ្វើកា​រកាត់ ឬរួស​រើរួចហើយផងដែរ បើពុំ​ដូច្នោះ​ទេ​អាជ្ញាធរនិងប្រមូ​លយកទៅទុក​ទាំងអស់​ទៀតផង ប៉ុន្តែរហូតមកដ​ល់ពេលនេះ​ហាក់បីដូច​ជា​មា​នការស្ងប់​ស្ងាត់​ទៅវិញ៕

   

ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត​ដដែល ខាង​មុខភូមិគ្រឹះឈ្មោះ​ថា ណា ឡុង

អាជ្ញាធរចុះ​ណែនាំ​នឹងធ្វើកិច្ចសន្យា​មិ​ន​ឱ្យ​ធ្វើ​បន្តទៀត

ខាងក្រោមនេះជាលិខិតបង្គាប់ការ របស់រដ្ឋបាលក្រុងប៉ោយប៉ែត

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ស្ដីអំ​ពីការរៀបចំ​សណ្ដាប់ធ្នាប់និងកាត់សំយាប ស្លាកយេ​ហោផ្សេងៗ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button