ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ​ ដឹកនាំកម្លាំងនគ​របាលទូទាំងខេត្ត ប្រារព្ធពិធីវា​យគង ទូងស្គរអ​បអរសាទរ​ពិធី​បើកការដ្ឋាន​សាង​សង់ព្រែកជីកហ្វូណ​នតេជោ

(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី០៥ ​ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង០៩និង០៩នាទី លោកឧត្តម​សេ​នីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំលោក លោ​កស្រី ឧត្តមសេនីយ៍​ វរសេនីយ៍ ស្នងការរ​ង នាយការិយាល័យជំនាញ លោកអធិការ​នគរបាល​ក្រុង ស្រុក មេបញ្ជាការវីរៈនគរបា​លការពារព្រំដែនគោកទាំង៤ និងមន្ត្រីនគ​របាលទូទាំ​ងខេត្ត  បាន​ប្រារព្ធពិធី​ វាយគង ទូងស្គរអបអរសាទ​រពិធីបើកកា​រដ្ឋាន​សាងសង់ព្រែកជីកហ្វូណនតេជោ នៅបរិវេ​ណ​ស្នងការដ្ឋាននគរបាលខេត្ត។ ការអ​បអរសាទពិធីជាប្រវត្តិសាស្ត្រជា​តិមួយនេះធ្វើឡើងចំពេល ដែ​ល​ប្រមុខរាជរដ្ឋាភិបាល ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ា​ណែត អញ្ជើញជាអធិបតី «បើក​ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅចំ​ណុច​ព្រែកតាកែវ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ផងដែរ។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោដែលជាការតភ្ជាប់ផ្លូវទឹកពីទន្លេទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេ​បាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លង​កាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជា​ជនសរុបប្រមាណ​ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ ដែលមានទទឹងមុ​ខកាត់ផ្នែក​ខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅ​នាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន​២គន្លង អាចចេញចូល និងចៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងព្រែកជីកហ្វូណនតេជោ​ដែលជាគម្រោងមហិមាជាលក្ខណៈប្រវត្តិសាស្ត្រនេះ ជាគំនិ​តផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា  ហើយបាន​បន្តអនុវត្ត​ដោ​យស​ម្តេចធិ​បតី ហ៊ុន ​ម៉ាណែត នាយករដ្ឋមន្ត្រី ដែលនឹងផ្ដ​ល់អត្ថប្រយោ​ជន៍ជាច្រើនដល់​ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូនទំនិញ វិស័យអចលនទ្រព្យ និងការវិនិយោគផ្សេងៗ នឹងនាំឱ្យកម្ពុជាមា​នឯករាជ្យភាពខាងសេដ្ឋកិច្ច និងចរាចរណ៍កាន់តែខ្លាំងបន្ថែមទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button