បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំ ទូងស្គរ ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានរៀបចំ ទូងស្គរ ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រឹត្តិការ ជាប្រវត្តិសាស្ត្រ ។ ជាមួយនឹងការរៀបចំពិធី អបអរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនោះដែរ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក៏មានកម្មវិធីកំសាន្តជាមួយក្រុមតន្ត្រី កងរាជអាវុធហត្ថផងដែរ។ លុះនៅវេលាម៉ោង៩និង០៩ ចាប់ផ្តេីមទូងស្គរ ដេីម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ របស់កម្ពុជាយេីង។
សួមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជេីញបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលមានមានប្រវែង ១៨០ គីឡូម៉ែត្រ, ម្រៅ ៥,៤ ម៉ែត្រ (ក្រោមទឹក),មុខលើ ១០០ ម៉ែត្រ, បាតក្រោម ៨០ ម៉ែត្រ ដែលត្រូវចំណាយប្រាក់ ១,៧០០ លានដុល្លារ ឆ្លងកាត់ខេត្ត ចំនួន៤ ខេត្តកណ្តាល, ខេត្តតាកែវ, ខេត្តកំពត និងខេត្តកែប។ ក្នុងនោះមានផ្លូវអមសងខាង ប្រវែង ២០៨គីឡូម៉ែត្រ ចាប់ផ្តើមពីទន្លេមេគង្គ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល, មានទ្វារទឹក០៣កន្លែង, ស្ពាន១១ ប្រេីប្រាស់រយ:ពេលសាងសង់០៤ឆ្នាំ។ ព្រែកជីកហ្វូណនតេជោ បានផ្តល់អត្ថប្រយោជន៍ជាច្រេីនរួមមាន ៖ សម្រួលការដឹកជញ្ជូនទំនិញពីទន្លេទៅសមុទ្រ, ផ្តល់ជាប្រភពទឹកដល់ផ្នែកកសិកម្ម, ការបញ្ជៀសទឹកជំនន់ ,
ផ្តល់ផលនេសាទត្រី, ផ្តល់ផលប្រយោជន៍ទេសចរណ៍, មានភាពងាយស្រួលដល់ផ្នែកឧស្សហកម្ម អ្នកវិនិយោគ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនរស់នៅអមសងខាងព្រែកចំនួន១លាន៦សែននាក់ផងដែរ៕