ព័ត៌មានជាតិ

បុរសម្នាក់ ពាក់ព័ន្ធករណី​រំលោ​ភលើ​ទំនុកចិត្ត និ​ងប្រើប្រាស់​សារ​ធាតុញៀន ត្រូវអាវុធ​ហត្ថ ចាប់​ឃាត់ខ្លួន​បញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ )៖បន្ទាប់ពីទទួលបានពាក្យបណ្ដឹ​ងពីឈ្មោះ ភួង ផាពិញ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ​ភូមិព្រះអង្គ សង្កាត់កោះ​ពងសត្វ ក្រុងសិរីសោភ័ណ បានប្តឹង​ចោទប្រកាន់ទៅ​លើឈ្មោះ បិន ធានអ៊ី ភេទប្រុស អា​យុ២៤ឆ្នាំ រស់នៅសង្កាត់​កំពង់ស្វាយ ក្រុងសិរីសោភ័ណ ពាក់ព័ន្ធ​ករណី រំលោភ​លើទំនុកចិត្ត ដែលបានប្រព្រឹត្តកាលពីវេលា​ម៉ោង០​៩និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅ​ចំ​​ណុចភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណនោះ កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុ​ងសិរីសោភ័ណ​ ដឹកនាំ​ដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូ​លដ្ឋានកងរាជ​អាវុធ​ហត្ថក្រុង បានចុះទៅដល់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូត​កំណត់មុខសញ្ញាជ​នសង្ស័យ ឈានដល់ការឃាត់ខ្លននៅវេលាម៉ោង១២ និង៣​០នាទីថ្ងៃទី០៤ ខែសីហា នៅចំណុចបន្ទប់ជួល​ភូមិខ្លាកូនចាស់ សង្កាត់កំ​ពង់ស្វាយ ក្រុងសិរីសោភ័ណ រួមទាំងដកហូតវត្ថុ​តាង ម៉ូតូ១គ្រឿង ម៉ាកហុង​ដាឌ្រីម C១២៥ ពណ៌ខ្មៅ ផ​លិតឆ្នាំ២០១៩ គ្មានផ្លាកលេខ ហើយនាំមក​មូលដ្ឋានកងរា​ជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ ដើម្បីធ្វើការសួរនាំ ហើយបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផល​វិជ្ជមាន (+)

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបា​នឆ្លើយ​សារភាពថា ខ្លួនពិតជាបា​នយក​ម៉ូតូរបស់ជន​រងគ្រោះ​ទៅប្តូរគ្រឿង​ ដេីម្បីកុំឱ្យជនរងគ្រោះ​ដឹងថា ជាម៉ូតូរ​បស់ខ្លួន ហើយ​ទុកជិះខ្លួនឯងពិតប្រាកដមែន។ ជ​នសង្ស័យបញ្ជាក់ទៀតថា កាលពីខែមីនា ឆ្នាំ២០២១ រូបគេធ្លាប់ជាប់ព​ន្ធនាគារខេត្តបន្ទាយមានជ័យ រយៈពេល០១​ឆ្នាំ និង០​៦ខែ ពីបទ៖ ចាត់​ចែង និងប្រើប្រា​ស់ដោយខុសច្បាប់នូវសា​ធាតុញៀន ហើយនៅ​ខែកញ្ញា ឆ្នាំ២០២២ បានចេញពី​ពន្ធនាគា​រវិញ ហើយនៅ​បន្តប្រើប្រាស់គ្រឿងញៀនរហូត​មកទល់បច្ចុប្បន្ននេះ។ ដោយផ្អែកលេីច​ម្លេីយសារភាព និងមា​នវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធ​ហត្ថក្រុងកសាង​សំណុំរឿងប​ញ្ជូនទៅ​កាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទ​ល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវ​បាន​បញ្ជូន​ទៅសាលាដំបូង​ខេត្តហើយ​នៅថ្ងៃទី០៦ ខែសី​ហា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។  ចំណែកម៉ូតូត្រូវបា​នប្រគល់​ជូនម្ចាស់​ដេីមវិញហេី​យដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button