ព័ត៌មានជាតិ

ការដ្ឋានអាជីវកម្មដាក់គ្រឿង​ចាក់ កាយបូមយកខ្សាច់​ពីរស្ទឹងដែ​លមានច​ម្ងាយដីរាប់គីឡូ ស្រប​មាត់ស្ទឹង ដោ​យមានម្ចាស់ ឈ្មោះ ប៉ុញតំ កំពង់តែសប្បាយចិត្តរីកថ្លើម ក្នុងរយះពេលបីទៅបួ​នឆ្នាំកន្លង​មកហើយ និងបំផ្លាញផ្លូវមួយខ្សែ ខណ: អាជ្ញាធរមូលដ្ឋាន ថាមិនដែលបង្ហាញច្បាប់ទម្លា​ប់អីដល់ពួកគាត់នោះឡើយ ពេលនេះពលរដ្ឋកំពង់ព្រួយបារម្មរណ៌ បណ្តាលឲ្យបាក់ដី ក្បាលស្រែ​ជាបន្តបន្ទាប់ ស្ថិតនៅភូមិសុក្រម ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ

ខេត្តតាកែវ ៖ ភាពជាក់ស្តែងនៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២៤ប្រជាពលរដ្ឋ រួមទាំង លោក យង់សុ​ខន ជាមេភូមិសុក្រមផងដែរ បានត្អូញត្អែរប្រាប់ឲ្យអង្គភាពសារព័ត៌មានយើងឲ្យដឹងថា រាល់ថ្ងៃនេះពួ​កគាត់មានការព្រួយបារម្មរណ៌ខ្លាំងណាស់ទៅលើការដ្ឋានជីកកាយបូមខ្សាច់មួយកន្លែងកំពង់​ដាក់គ្រឿ​ងចាក់ អាអិច២គ្រឿង និងរថយន្តបែនខ្នាត​យក្សកង់១០​ជាច្រើនគ្រឿង សម្រាប់ដឹកចេញ បានធ្វើសក​ម្មភាព ជីកកាយរាប់ឆ្នាំមកហើយ រហូតសព្វ​ថ្ងៃនេះបានបន្ស​ល់នៅរណ្តៅមាន​ចម្ងាយរា​ប់គី​ឡូដី រ៉បតាមស្ទឹងនោះ ហើយក៌មិនឃើញមានខាងមន្ត្រីជំនាញចុះមកសួរនាំនោះដែរ ជាពិសេស​នោះគឺខាង មន្ទីររ៉ែ និង ថាមពលខេត្តតាកែវតែម្តង កំពង់រក្សាភាពស្ងៀមស្ងាត់បានល្អណាស់ ដោយ​មិនខ្វល់ខ្វាយទៅលើ ការដ្ឋានលោក ប៉ុញតំកំពង់តែ បំភ្លេចបំផ្លាញធនធានធម្មជាតិ យកលុយ​ដាក់ក្នុងហោប៉ាវ ផ្ទល់ខ្លួនស្ថិតនៅភូមិសុក្រម ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ សកម្មភាព​ម្ចាស់ការដ្ឋាន មានឈ្មោះ លោក ប៉ុញតំ បានធ្វើសកម្មភាពដាក់គ្រឿងចក្រជីកកាយ យកខ្សាច់ពីរ​ក្នុងចំណីស្ទឹង​មកចាក់គរក្បែរនោះរួចបូមរែង ទាំងយប់ថ្ងៃបានបណ្តា​លឲ្យមានផលប៉ះពា​ល់ដល់​ទុកកង្វល់ដល់ប្រជាពលរដ្ឋនៅក្នុងភូមិឃុំខាងលើ ទីមួយ គេសង្កេតឃើញបាក់ដីក្បាល​ស្រែរបស់​ពួកគាត់នៅ​តាមបណ្តោយស្របមាត់ស្ទឹង បានបាក់ស្រុតបណ្តើរៗហើយ ទីពីរផ្លូវមួយខ្សែកំព​ង់រកការខូចខាតពីរសកម្មភាពដឹកជញ្ជូនក្រុមរថយន្តបែនខ្នាតយក្ស របស់ការដ្ឋានជីកកា​យយកខ្សាច់​ខាងលើនេះ។

ទាក់ទិននិងការដ្ឋានអាជីវកម្មដាក់គ្រឿងចាក់ជីកកាយបូមយកខ្សាច់ពីរស្ទឹងដែលមានចម្ងាយដីរាប់គីឡូ ស្របមាត់ស្ទឹង ដោយមានម្ចាស់ ឈ្មោះ ប៉ុញតំ កំពង់តែសប្បាយចិត្តរីកថ្លើម ក្នុងរយះ​ពេលបីទៅ​បួន​ឆ្នាំកន្លងមកនេះដែរ លោក យង់សុខន មេភូមិសុក្រម បានរៀបរាប់ឲ្យអង្គភាពយើងដឹងថា —————

ដោយឡែក លោក អ៊ី វ៉ាន មេឃុំ អូរសារាយ បានឲ្យអង្គភាពយើងដឹងតាមរយះទូរសព្ទនៅថ្ងៃទី ៤ ខែ សីហា ឆ្នាំ២០២​៤ នេះថា ————–

យោងតាមប្រភព​ពីរប្រជាពលរដ្ឋនៅក្នុងភូមិឃុំខាងលើ សំណូមពរឲ្យអ្នកសារព័ត៌មានជួយផ្សព្វ​ផ្សាយប​ង្ហោះឬសរសេររបៀបណាឲ្យដឹងទៅដល់ថ្នាក់ខេត្ត ក៌ដូចជា ឯកឧត្តម វ៉ី សំណាង ជាអភិបា​ល​នៃ​គណៈអភិបាលខេត្តតាកែវមកថ្មី និង លោកប្រធានមន្ទីររ៉ែ និង ថាមពល ជាពិសេសនោះ ថ្នាក់ក្រសួង លោកបានជ្រាបជាព័ត៌មានពីការបាក់ស្រុត និង ប៉ះពាល់ដល់សម្បត្តិ​សារធាណ:រួមរប​ស់រដ្ឋ ដែលជាប្រយោជន៌រួម ។

យោងតាមប្រភពដ៌ដែលបានបន្តទៀតថាបានជាពួកគាត់សូមពរយ៉ាងទទូចដល់ថ្នាក់ខេត្តនិងថ្នាក់ក្រសួងពាក់ព័ន្ធជួយអន្តរាគមន៏ ព្រោះម្ចាស់ការដ្ឋានខាងលើនេះដោយគេសង្ស័យថា មិនមានច្បាប់នោះ​ឡើយ ដោយមានប្រភពបែកធ្លាយមកថា លោកប៉ុញតំ គឺមានខ្នងបង្អែកធំណាស់ ចាំជួយ អន្តរាគ​មន៍​ស្របសម្រួលចាំពន្លត់រឿងផងដែរ ទោះមានការហាមឃាត់សួរនាំពីរអាជ្ញាធរភូមិឃុំ ក៌ទប់មិ​នជាប់ដែរគឺនៅតែគរឃ្លើនបន្តធ្វើសកម្មភាពយករថយន្តបែនកង់១០​ដែលមានស្លាកលេខ ខេមរៈភូមិ​ន្ទ មកដឹកជញ្ជូនដាក់ខ្សាច់មានកម្ពស់លើសទ្រុង ដោយមិនគ្របថែមទៀតផង មិនដឹងថារថយ​ន្តខាងលើនេះ បម្រើអង្គភាព ឬប្រយោជន៍ផ្ទាល់ខ្លួនឲ្យប្រាកដនោះទេ ។

ជុំវិញការចុះផ្សា​យខាងលើនេះដែរអង្គភាពសារព័ត៌មានយើងពុំអាចសុំការបំភ្លឺ ពីរ លោក ប៉ុញតំ ម្ចាស់ការដ្ឋានអាជីវកម្មជីកកាយបូមខ្សាច់ ស្ថិតនៅភូមិសុក្រម ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតា​កែវ បាននោះទេ ដោយពុំមានលេ​ខទំនាក់ទំនងបានជួបតែកូន​ចៅពួកគាត់ថាពួកគា​ត់មិនហ៊ាននិ​យាយ​ទេ បើគ្មានបទបញ្ជារពីរមេនោះ។

អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមាន​សមត្ថកិច្ចឬមន្ត្រីជំនាញពាក់​ព័ន្ធផងដែរដែល​សារព័ត៌មានយើងគ្មានគោ​លបំណងធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធ​រមូលដ្ឋានឬស្ថាប័ន​បុគ្គលណា​ម្នាក់នោះឡើយក្រៅពីរផ្សព្វផ្សាយជាព័​ត៌មានពិតជូនថ្នាក់ដឹកនាំ​លោកបានជ្រាបព័ត៌មា​នតែប៉ុណ្ណោះ។

អង្គភាពសារព័ត៌មា​នយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀង​រាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ tv online ​យើ​ងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យនិងយុត្តិធម៌តែប៉ុណ្ណោះ ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button