ព័ត៌មានជាតិ

លោកជំទាវបានស្រីមុំ អញ្ជើញចូលរួមអបអរសាទរ​«ការបើកដ្ឋានសាងសង់​ព្រែកជីកហ្វូណនតេជោ» នៅបរិវេណវិ​មានឯករាជ្យជាមួយ​បងប្អូន ប្រជាពលរដ្ឋ យ៉ាងសប្បាយរីករាយ

(ប៉ៃលិន) ៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំមន្ត្រីរាជការ យុវជនស.​..កខេត្ត ព្រមទាំងប្រជា​ពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ «ការបើកដ្ឋាន​សាងសង់​ព្រែក​ជីកហ្វូណនតេជោ» នៅបរិវេណវិមានឯករាជ្យខេត្តប៉ៃលិន រាត្រីថ្ងៃទី០​៥ ខែសីហា ឆ្នាំ២០២៤ ក្នុងភាពស្និទ្ធស្នាល​សប្បាយរីករា​យពោពេញដោយស្មាមញញឹម និងបានទិញម្ហូប​អាហារចែកជូ​ន​បងប្អូនប្រជាពលរដ្ឋនិងក្មេងៗផងដែរ។

គម្រោងព្រែកជីកហ្វូណន​តេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ របស់ សម្តេច អគ្គ មហា សេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបន្តស្នាដៃ និងកំពុង អនុវត្ត ជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវស​មុទ្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូល តាមព្រែក​តា​ហ៊ឹង នៃទន្លេបាសាក់ ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្ត ចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមាន ប្រវែងប្រមាណ ១៨​០​គីឡូម៉ែត្រ ដើម្បីបន្សល់ទុកជា កេរមរតក ប្រវត្តិសាស្ត្រ សម្រាប់ កូនចៅ ជំនាន់ ក្រោយ រាប់ ពាន់ ឆ្នាំតទៅមុខ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button