ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយទាញយកកម្មវិធីទូរសព្ទដៃ Nodrug និងបារីអេឡិចត្រូនិច និងក្មេងទំនើង ជូនដល់សិស្សានុសិស្សនៃវិទ្យាល័យ FRA សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ) អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំពិធីផ្សព្វផ្សាយទាញយកកម្មវិធីទូរសព្ទដៃ Nodrug និងបារីអេឡិចត្រូនិច និងក្មេងទំនើងជូនដល់សិស្សានុសិស្សនៃវិទ្យាល័យ FRA សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ អភិបាលរងក្រុង ចៅសង្កាត់ កងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។

លោក លាម ឡា នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត បានមានមតិលើកឡើងថា៖ ការចុះផ្សព្វផ្សាយអំពីការល់់ទាញយកកម្មវិធីទូរសព្ទដៃ Nodrug ឲ្យបានទូលំទូលាយនេះក្នុងគោលបំណង ដើម្បីឲ្យទទួលបានសារអប់រំ ,ព័ត៌មានទាន់ហេតុការណ៍ ,ចំណេះដឹងពីផលប៉ះពាល់ ពិសេសពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ ស្តានិតិសម្បទា និងគ្រឿងញៀន ហើយNodrug នេះគឺជាមធ្យោបាយរាយក្នុងការរាយការណ៍អំពីករណីរើប្រាស ករណីជួញដូរ ករណីដឹកជញ្ជូននិងការឆ្នៃផលិតផលគ្រឿងញៀនក្នុងសហគម មកកាន់ក្រុមការងារបានទទួលព័ត៌មាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចមានវិធានការជាក់ស្តែង ដែលអាចឈានដល់ការបង្កា ទប់ស្កាត់ បង្ក្រាបបានទាន់ពេលវេលា ជាពិសេសគឺសំដៅការកាត់បន្ថយឈានដល់ការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងសហគម ស្របតាមទស្សនៈវិស័យមានន័យថាយើងចូលរួមទាំងអស់គ្នា ដើម្បីសហគមយើងគ្មានគ្រឿងញៀន ។

លោកវរសេនីយ៍ទោ ស្រី សារ៉ុម នាយការិយាល័យគ្រឿងញៀន និងថាលោកវរសេនីយ៍ទោ ឈឹម វុទ្ធី នាយរងការិយាល័យកម្រិតស្រាលនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាននឡើងធ្វើបទបង្ហាញនិងលើកឡើងថា៖អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រកាសពីការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរសព្ទដៃដែលមានឈ្មោះថា «NoDrug»ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់សមត្ថកិច្ចក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការាយការសម្ងាត់ជូនដល់សមត្ថកិច្ច។ម្យ៉ាងវិញទៀត ដោយអនុវត្តន៍សម្រាប់ការទាញយកកម្មវិធីទូរទសព្ទដៃ Nodrug របស់បងប្អូនជាការាយការសម្ងាត់ទើបខាងសមត្ថកិច្ចបានចុះស៊ើបអង្កេត និងប្រតិបត្តិការនៅតាមបណ្តារស្រុក ក្រុង ហើយបន្ទាប់ពីការទទួលបានពីNodrugនេះ។ក្នុងលោកវរសេនីយ៍ទោ ក៏បានធ្វើការផ្សព្វផ្សាយពីគុណវិបត្តិរបស់ការប្រើប្រាស់បារីអេឡិចត្រូនិច និងក្មេងទំនើង ក៏ដូចជាស្លឹកកន្ធំដែលជាសាធាតុញៀន តែកំពុងផ្ទុះថ្មីៗនៅក្នុងប៉ោយប៉ែតផងដែរ។

ថ្លែងនៅក្នុងឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖(Nodrug)ជាកម្មវិធីផ្ដល់ការអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន លក្ខណៈគ្រឿងញៀនក្លាយជាក្តីបារម្ភរួមរបស់សង្គមជាតិ។ ហើយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទើបប្រកាសឱ្យទាញយកប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ។ ម្យ៉ាងវិញទៀតកម្មវិធីទូរសព្ទដៃ Nodrug មានក្នុងគោលបំណង៖ ១,ដើម្បីទទួលបានការកំសាន្តបែបអប់រំមេរៀន និងព័ត៌មាននានាដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។២,ដើម្បីចូលរួមជាមួយសមត្ថកិច្ចតាមរយៈការរាយការណ៍អំពីព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។

ជាមួយគ្នានោះលោក យឹម សំណាង បានធ្វើការសំណូមពរដល់លោកគ្រូ អ្នកគ្រូគណៈគ្រប់គ្រងសាលា ជាពិសេសសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមនាពេលនេះសូមបន្ត្សព្វផ្សាយទៅតាមូលដ្ឋាន ឲ្យបានទូលំទូលាយអំពីNodrug,បារីអេឡិចទ្រនិច និងស្លឹកកន្ធំដែលជាសាធាតុញៀន តែកំពុងផ្ទុះថ្មីៗនេះផងដែរ។

បន្ទាប់ពីបញ្ចប់នូវពិធីផ្សព្វផ្សាយទាញយកកម្មវិធីទូរសព្ទដៃ Nodrugរួចមក លោក យឹម សំណាង និងក្រុមការងារបានអញ្ជើញបន្តចូលរួមដាំកូនឈើ នៅបរិវេណវត្តពោធិវ័ន្ត(ថ្មសិន) ស្ថិតនៅក្នុងភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button