ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត ៖ កត្តា២​យ៉ាង​សំខា​ន់ៗ ដែល​នាំឱ្យ​ស​ម្រេច​បា​នជោគ​ជ័យ​ ហើយត​ទៅ​អនាគ​ត​ទៀត

(កំពង់ចាម)៖ឯករាជ្យភា​ពរបស់​ប្រទេ​សជាតិមួយ គឺត្រូវពឹង​លើសមត្ថ​ភាព រប​ស់ប្រជាជា​តិនោះ​ជា​កត្តា​ចាំបាច់។ឈរលើមូ​លដ្ឋាននេះ ​រាជរដ្ឋាភិ​បាលកម្ពុជា ក្រោមកា​រដឹកនាំដ៏ត្រឹមត្រូវ ប្រកប​ដោ​យ​កិត្តបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បា​នសម្រេចស្នាដៃ និងស​មិទ្ធផល​យ៉ាងធំធេងនៅក្នុង​ការបណ្តុះ​បណ្តាល ក​សាងធនធានមនុស្ស បម្រើឱ្យសេ​ចក្តីត្រូវកា​ររបស់សង្គម​ជាតិទាំ​ងផ្នែកពុទ្ធចក្រ និងអា​ណាចក្រ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការរង មេបញ្ជាការកងទ័ព​ជើងគោក លើកឡើងបែបនេះក្នុងឱកាសឯកឧត្តម​អញ្ជើញ​ជាអ​ធិបតីក្នុងពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការអគារសិក្សារ និង អគាររដ្ឋបាល ពុទ្ធិកសា​កលវិទ្យាល័យ សម្ដេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន និងពិធីប្រគល់​សញ្ញាបត្រដល់​សមណៈ​និស្សិត កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម។

ឯកឧត្តម ហ៊ុន ម៉ាណែត បន្តថា «ពិតណាស់ ​មានកត្តា២​យ៉ាងសំខាន់ៗ ដែលនាំឱ្យ​សម្រេចបា​នជោគ​ជ័យ​នេះ ហើយត​ទៅ​អនាគតទៀត។កត្តាទាំង២​នេះ ក៏នឹងបន្តឋិ​តនៅដោយឥតប្រួលប្រែ៖ ទី១៖ រាជរដ្ឋាភិបាល​មាន​គោលនយោបាយច្បាស់​លាស់ និងត្រឹមត្រូវ ដោយបានចាត់វិស័យ​អប់រំជាវិ​ស័យ​អាទិភាពខ្ពស់ជាងគេ ហើយបា​ន​ចាត់តាំង​អនុវត្តគោល​នយោបាយនេះ​ប្រកបដោយ​ប្រសិទ្ធភា​ពនិងទី២៖ ​ការគាំទ្រជឿជាក់ និ​ងការចូលរួមចំណែ​កពីសំ​ណាក់ប្រជាពលរដ្ឋគ្រ​ប់មជ្ឈដ្ឋាន ក៏ដូចជា​ការ​ចូលរួមរ​បស់មន្ត្រីរាជកា​រ កងកម្លាំងប្រដា​ប់អាវុធគ្រប់ប្រភេទ រួមទាំងវិ​ស័យឯកជន និងស​ប្បុ​រសជ​ននា​នាទាំងក្នុងនិងក្រៅប្រទេ​ស ដែលបា​នរួបរួមគ្នា​សាមគ្គីគ្នាជាធ្លុ​ងមួយក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រ​ទេសជាតិ តាមរ​យៈការកសា​ងសមិទ្ធផលនានា ដែលបម្រើឱ្យសេចក្តី​ត្រូវការក្នុង​កិច្ច​ការបណ្តុះ​បណ្តាលធនធានមនុស្ស»

ឯកឧត្តមបញ្ជាក់ថា «ការបំពេញ​ឱ្យគ្នាទៅវិញ​ទៅមករវាងខាង​អាណាចក្រ និងខាងពុទ្ធចក្រ គឺជាកត្តា​មិន​អាចខ្វះបាន ដោយប្រៀប​បាន​ទៅ​នឹងមនុស្ស​ដែល​មានតែជីវិត និងកាយសម្បទា គឺមិន​ទាន់គ្រ​ប់គ្រាន់ពេញលក្ខណៈនៅឡើយទេ ​ហើយជាការចាំបាច់ណាស់​ដែលត្រូវបំពេញ​ដោយចំណេះវិជ្ជា និងកត្តាគុ​ណធម៌ សីលធម៌បន្ថែមទៀត។ ក្នុងន័យនេះ សាសនាក៏បានចូលរួ​មចំណែក​យ៉ាងស​កម្មផុសផុ​លនៅក្នុងការអប់រំបណ្តុះគំនិត និងការ​សាបព្រួសចំណេះដឹង ព្រមទាំងកា​រអប់រំកាយ វាចា ចិត្ត ដើម្បីលើកកម្ពស់គុណធម៌​ និងសីលធម៌សង្គម ដែលជាផ្នែកមួ​យដ៏សារៈ​សំខាន់សម្រាប់ភា​ពសុខដុមរ​មនារ​បស់សង្គមជាតិកម្ពុជា»

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button