តើលោក សេង សាវឿន មានអំណាចប៉ុណ្ណា?ហ៊ានសាងសង់សំណង់រំលោភលើចំណីផ្លូវសាធារណៈ រហូតជិតរួចរាល់ស្ថាពរ ទោះអាជ្ញាធរចុះហាមឃាត់ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពយ៉ាងណាក្តី
(បន្ទាយមានជ័យ)៖ ការសាងសង់សំណង់រំលោភលើដីចំណីផ្លូវសាធារណៈនូវតែកើតមានឡើងជាបន្តបន្ទាប់ ភាគច្រើនសុទ្ធសឹងតែជាអ្នកមានលុយមានអំណាច ។ ជាក់ស្ដែងនៅទីតាំងចំណុចខាងមុខបញ្ឆិតខាងត្បូងសាលាពីរជាន់ ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខាងមុខជាប់របងភូមិគ្រឹះឈ្មោះថា ណា ឡុង ដែលមានម្ចាស់ឈ្មោះ សេង សាវឿន បាននឹងកំពុងធ្វើសកម្មភាពដោយរលូនមិនខ្លាចញញើតសមត្ថកិច្ចឡើយ ទំនងមានអ្នកមានអំណាចនៅពីក្រោយខ្នង បានជាហ៊ានសាងសង់ទាំងបំពានទោះបីអាជ្ញាធរមូលដ្ឋានចុះធ្វើការណែនាំ និងកិច្ចសន្យាឱ្យបញ្ឈប់ធ្វើសកម្មភាពយ៉ាណាកតី គិតកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះការសាងសង់ជិតរួចរាល់ជាស្ថាពរ ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរមូលដ្ឋានមានសមាជិកក្រុមប្រឹក្សា នាយរងប៉ុស្តិ៍នគរបាល និងមេភូមិ បានចុះធ្វើការហាមឃាត់នឹងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាព ខណៈម្ចាស់ខាងលើកំពុងសាងសង់បេតុងក្រវ៉ាត់បង្គោលដែកបម្រុងនិងរៀបឥតក្រហម ដំបូលស័ង្កសីទំហំទទឹង ៣ម៉ែត្រ គុណ ៩ម៉ែត្រ រំលោភលើចំណីផ្លូវសាធារណៈ ក្នុងនោះម្ចាស់សំណង់ខាងលើសុំធ្វើជញ្ជាំងបាំងស័ង្កសីវិញ តែអាជ្ញាធរមិនអនុញ្ញាតបែជាពេលនេះក៏ស្រាប់តែទីតាំងខាងលើនូវតែបន្តធ្វើដោយរលូនរហូតជិតរួចរាល់ ដោយផ្គើនទៅនឹងអាជ្ញាធរ។ ដូច្នេះស្នេីឲ្យថ្នាក់ដឹកនាំដាក់មន្ត្រីជំនាញចុះត្រួតពិនិត្យមើលទីតាំងខាងលើនេះផងទាន ដើម្បីជាមេរៀនសម្រាប់អ្នកក្រោយ ពិសេសបញ្ជៀសការរិះគន់ពីមហាជនថាការអនុវត្តច្បាប់លំអៀង ។
ព្រោះថាកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ត្រូវនឹងរដូវវស្សាផងនោះ រដ្ឋបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីជូនដំណឹងស្ដីអំពីការរៀបចំសណ្ដាប់ធ្នាប់និងកាត់សំយាប ស្លាកយេហោផ្សេងៗដែលប្រជាពលរដ្ឋសាងសង់ និងលក់ដូររំលោភលើចំណីផ្លូវសាធារណៈក្នុងទីប្រជុំជនក្រុង ។ ក្រោយមកអាជ្ញាធរក្រុង សង្កាត់ រួមនិងកងកម្លាំងចម្រុះ ក្នុងនោះក៏មានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងផងដែរ ក្នុងការចុះអនុវត្តឱ្យប្រជាពលរដ្ឋរួសរើដោយស្ម័គ្រិត្ ដោយទុក្ខរយៈពេលចាប់ពី១០ថ្ងៃ ដល់ពីសប្តាហ៍ បើមិនព្រមរួសរើសទេអាជ្ញាធរនិងធ្វើការរុះរើសដោយខ្លួនឯងខូចខាតមិនទទួលខុសត្រូវ។ក្នុងវិធានការនោះអាជ្ញាធរក៏បានប្រកាសមិនអនុញ្ញាតឲ្យដាក់ទំនិញឬរបស់របបប្រើប្រាស់ផ្សេងៗនៅលើកន្លែងដែលធ្វើការកាត់ ឬរួសរើរួចហើយផងដែរ បើពុំដូច្នោះទេអាជ្ញាធរនិងប្រមូលយកទៅទុកទាំងអស់ទៀតផង ប៉ុន្តែរហូតមកដល់ពេលនេះហាក់បីដូចជាមានការស្ងប់ស្ងាត់ទៅវិញ៕
រូបភាពថ្មីនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤
អាជ្ញាធរចុះហាមឃាត់នឹងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាព