ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញទំ​ហឹងចំពោះសារសំឡេងសម្តេចតេជោ ហ៊ុន សែន ពន្យល់បន្ថែមលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA

ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរា​ជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ បានសម្តែងនូវការ​គាំទ្រយ៉ាងពេញទំហឹង និងមុតមាំបំផុតចំ​ពោះសារសំឡេងពិសេសរប​ស់សម្តេចអគ្គមហា​សេនា​បតីតេ​ជោ ហ៊ុន សែន ដែលបានថ្លែង​ពន្យល់បន្ថែមអំពី«កិច្ចស​ហប្រតិបត្តិការតំប​ន់ត្រីកោ​ណអភិ​វឌ្ឍន៍-DTA»។ ឯក​ឧត្តមអភិសន្តិបណ្ឌិត បានបន្តទៀតថា សារសំឡេងពន្យល់បន្ថែមរ​បស់សម្ដេចតេ​ជោ បានធ្វើឱ្យសាធារណជនជាតិ និងអន្តរជាតិ កាន់តែយល់ច្បាស់និ​ងស៊ីជម្រៅលើ​«កិច្ចសហប្រ​តិបត្តិការតំបន់​ត្រីកោណអភិវឌ្ឍន៍» នេះថា ៖ ទី១. មិនមែនជាការធ្វើឱ្យបាត់ប​ង់ទឹកដីទៅប​រទេសណា​មួយ ដូចការចោទប្រកាន់ឡើយ ទី២. មិនមែនជា​ការអ​ភិវឌ្ឍរួមគ្នា ឬចូល​ហ៊ុនជាមួយគ្នា ដូចការ​មួលប​ង្កាច់នោះឡើយ និងទី៣. ​មិនមែនជាតំបន់ស្វយ័ត ឬប្រទេសមួយឡើយ គឺដីខ្មែរគ្រប់​គ្រងដោយខ្មែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ទៀតថា ផ្ទុយទៅវិញវាគឺជាកិច្ចស​ហប្រតិបត្តិកា​រគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ហើយធ្វើជាទូទៅ​ជាមួយប្រទេសជាប់ព្រំដែនកម្ពុជា។ ត្រឡប់មកវិញ «កិច្ចសហប្រតិបត្តិកា​រតំបន់ត្រីកោ​ណអភិវឌ្ឍន៍-DTA» បានផ្លាស់ប្ដូរស្ថានភាពខេត្តទាំងបួន៖ ទី១. ទៅជាតំបន់មាន​សុវត្ថិភាពគ្មាន​មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ខុសពីការបំភាន់ថាគ្មានមីន ទី២. ក្លាយពីតំបន់ស្ងា​ត់ជ្រងំក្រីក្រ ទៅជាតំបន់ផ្ដល់នូវផលប្រយោជន៍សេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋ ដែលមានប្រទេស​ជប៉ុន និងតួអង្គអន្តរជាតិផ្សេងៗទៀតចូលទៅគាំទ្រ និងផ្ដល់ជំនួយតាមយន្តការនានា និងទី៣. ក្លាយជាតំបន់មានការតភ្ជាប់ប្រព័ន្ធផ្លូវទឹក បណ្ដាញអគ្គិសនី សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបម្រើ​ដល់​វិស័យពាណិជ្ជកម្ម ទេសចរណ៍ ទូរគមនាគមន៍ និងសង្គមផ្សេងៗទៀតជាដើម។

ជាចុងក្រោយនៃសាររបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃ បានសង្កត់ធ្ងន់ថា សារពន្យល់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី កន្លងទៅ និងសម្ដេចតេជោ ហ៊ុន សែន នាពេល​នេះ ល្មមឱ្យបងប្អូនយល់ និងចៀសបានពីការញុះ​ញង់បោកបញ្ឆោតរប​ស់ក្រុមឱកាសនិយមខុសតម្រាទាំងនោះហើយ។ ខ្ញុំសូមទទូចដល់បង​ប្អូនជឿជាក់លើរាជ​រដ្ឋាភិបាលកម្ពុជា លើសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ហ៊ុន សែន ដែលលោកតែង​ផ្ញើសារពន្យល់ប្រកបដោយព្រហ្មវិហារធម៌ និងទទូចដោយសន្តិវិធីឱ្យបញ្ឈប់ការឆ្កឹះឆ្កៀល ក៏ដូចជា​បញ្ឈប់ការចូលរួមធ្វើសកម្មខុសច្បាប់នានាដើម្បីបំពេញមហិច្តាដ៏ពិសពល់របស់ក្រុមណាមួយ ដែលចង់ផ្ដួ​លរំលំរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតនោះ។ ទាំងនេះ ពុំមែនជាសេរីភា​ពបញ្ចេញមតិដែ​លច្បាប់ការពារនោះទេ គឺជាជំហានហួសបន្ទាត់ក្រហម ដែលជាបទល្មើស​ព្រហ្មទណ្ឌ មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ ពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងរាជរដ្ឋាភិបា​លទាំងមូល។ សូមបងប្អូន កុំលង់ខ្លួនក្លាយទៅជា«តេឡេ» សម្រាប់គេចុចបញ្ជា​ឱ្យធ្វើអ្វី«ចំអែតតណ្ហា»របស់ពួកគេ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button