ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយ​មានជ័យ​ អញ្ជើញចុះសា​កសួរសុខទុក្ខ​ និងនាំយកអំ​ណោយ​ មនុស្ស​ធម៌​ ចែកជូនដល់គ្រួសារ​ក្រីក្រ​ រង​គ្រោះ​ ៤៩គ្រួសារ​ នៅក្នុងស្រុកស្វាយចេក

(បន្ទាយមានជ័យ)៖នៅរសៀលថ្ងៃទី​១៣​ ខែសីហា​ ឆ្នាំ២០២៤​ សាខាកាក​បាទក្រហមកម្ពុជា ខេត្តប​ន្ទាយមានជ័យ​ ដឹកនាំដោយ​ ឯកឧត្តម​ អ៊ុ​ំ រាត្រី​ ប្រធានគណៈ​កម្មាធិការសា​ខាកាកបាទក្រហ​មខេត្ត​ និងលោកជំ​ទាវ បានអញ្ជើ​ញចុះសាកសួរសុខទុក្ខ​ និងនាំ​យកនូវសម្ភារៈ អំណោយមនុស្សធម៌​ ​ចែក​ជូនដល់​បងប្អូនប្រជាពល​រដ្ឋទីទាល់ក្រ ជនរ​ងគ្រោះចំនួន​ ៤៩គ្រួសារ នៅក្នុងស្រុកស្វាយចេក។

ឯកឧត្តម​ អ៊ុំ​ រាត្រី​ បានមានប្រសាសន៍ថា​ រាល់​អំណោយ​ បានចូល​មកផ្តល់ជូនបងប្អូននៅថ្ងៃនេះ​ គឺ​បាន​មកពីការចូលរួមបរិច្ចា​គសម្ភារៈថវិកាពី​សំណាក់ព្រះសង្ឃ​ ឯកឧត្តម លោកជំទាវ​ លោកឧកញ៉ា​ អស់​លោក​ លោកស្រី​ សប្បុរសជនក្នុង​ឱកាសប្រារព្ធ​ មេទ្ទិញអបអ​រខួបទី១៦១​ ទិវាពិភពលោក​កាកបា​ទក្រហម​ អឌ្ឍចន្ទក្រហម៨ឧសភា​ ក្រោមប្រធានប​ទរួមគ្នាជាមួយកាក​បាទក្រហម ដើម្បីស​ហ​គមន៍មានសុខភាពល្អ​ និងមាន​ភាពធន់​ នឹងអា​កាសធាតុ​ ហើយប្រភពចំណូល​ សាខាកាកបា​ទក្រហមទទួលបា​នគឺយកទៅផ្តល់ជូនឲ្យចំគោ​លដៅ​ ដូចជាបងប្អូនប្រជាពលរដ្ឋក្រីក្រ​ ជនងាយ​រងគ្រោះ​ជនគ្មានទីពឹង​ និងជន​រងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗទៀត។ ហើយ​ការផ្តល់អំ​ណោយមនុស្សធម៌​នេះទៀត​សោត​ កាកបាទ​ក្រហមគឺ​ប្រកា​ន់ខ្ជាប់នូវគោ​លការណ៍គ្រឹះ​ទាំង​៧ចំណុច​ សំខាន់ៗ រួមមាន​ ភាពមនុស្សធម៌​ ភាព​មិនលំអៀង​ អព្យា​ក្រិត​ភាព ឯករាជភាព​ សេវា​កម្មស្ម័គ្រចិត្ត​ ឯកភាពនិងសកលភាព​សំខាន់គឺការផ្តល់អំណោយ​ ជាទូទៅ​ភាពមិនបែង​ចែករររើស​អើងសញ្ជាតិដូចពូជសា​សន៍​ ជំនឿសាសនា​ វណ្ណៈឬទស្សនៈនយោបាយឡើយ។

ឯកឧត្តម​ អ៊ុំ​ រាត្រី​ បន្តថា​ ជាការពិតណាស់កាកបា​ទក្រហមកម្ពុជា​ ទាំងថ្នាក់​កណ្តាល​ ថ្នាក់សាខា​ និងអនុសាខាត្រូវ​ពឹងផ្អែកទាំងស្រុង​ ទៅលើការចូល​រួមគាំទ្រ​ និងផ្តល់មូលនិធិសប្បុរសជន​ គ្រប់​មជ្ឈដ្ឋា​ន​ បន្តជួយគាំទ្រដល់កាកបាទ​ក្រហម​ ប្រកបដោយទឹកចិត្ត​ សទ្ធាជ្រះថ្លាក្នុងស្មារ​តីនៃការចែករំ​លែក​ មនុស្សធម៌ និងសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ។

នាឱកាសនោះ​ឯកឧត្តម​ អ៊ុ​ំ រាត្រី​ បានធ្វើការផ្ដាំផ្ញើដ​ល់​បងប្អូនទាំងអស់រួមទាំង​ ៤៩គ្រួសារ​ ធ្វើការខិ​តខំ​បំពេញបន្ថែម​ នៃការទទួលទាន​ និងការដាំដុះបន្លែបង្ការស​ម្រាប់ជួយ​ ទ្រទ្រង់​ ជីវភាពរបស់​បងប្អូន​ ហើយសូមកុំរំពឹងថាអំណោយបន្តិចដូចនេះបានយូរអង្វែង។ សូមបញ្ជាក់ថា​ អំណោយ​មនុស្សធម៌​ ដែកផ្តល់ជូននៅថ្ងៃនេះក្នុង១គ្រួសារ​ ទទួលបា​នអង្ករ​២៥គីឡូក្រាម​ ត្រីខ១យួរ​ ទឹកត្រី​១យួរ​ មុង​ ភួយ​ សារុង​ ក្រមា​ និងឃីត​ ១កញ្ចប់ដែលបានមកពីព្រះសង្ឃនិងថវិកាមួយចំនួនផងដែរ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button