ព័ត៌មានជាតិ

លោកឧត្តម​សេនីយ៍ទោ ​សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំពង្រឹង​ការងារសន្តិសុខ​សណ្តា​ប់ធ្នាប់​សាធារណះ សុវត្ថិ​ភាពសង្គម និងការ​ងារភូមិឃុំ​សង្កាត់មានសុវត្ថិភាព

(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី១​៤ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជា​អធិបតីដឹក​នាំកិច្ចប្រជុំ​ពង្រឹងការ​ងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម និងការងារភូមិឃុំមានសុវត្ថិភាព ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។

កិច្ចប្រជុំនេះ​បានធ្វើឡើងនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយា​នជ័យ ដោយមានកា​រអញ្ជើញ​ចូលរួមពីលោក លោកស្រី ឧត្តមសេ​និយ៍ត្រី វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការគ្រប់ក្រុងស្រុកទាំង៩ លោកនាយប៉ុស្តិ៍នគរបាល​រដ្ឋបាលឃុំសង្កាត់ មេបញ្ជាកា​រវរការពារព្រំដែនគោកទាំង៤ លោកនាយ​ប៉ុស្តិ៍នគរ​បាលការពារព្រំដែនគោក។

ថ្លែងក្នុងកិច្ចប្រជុំនេះ ​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែ​នការដល់កង​កម្លាំងនគរ​បាលដូចតទៅនេះ៖

ជម្រុញអនុវត្តន៍គោ​លនយោបាយភូមិ/ុំ/សង្កាត់មានសុវត្ថិភាព ឲ្យបានសកម្មផុសផុល និងត្រូវយ​កចិត្តទុក​ដាក់គ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទ បង្ក្រាបគ្រប់បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និង​ការប្រ​មូលផ្តុំតវ៉ាផ្សេងៗ

ត្រូវបង្កើនសកម្មភាពប្រមូលព័ត៌មាន ទាក់ទងឧបាយកលបែបផែនការសកម្មភាព គ្រប់រូបភាព​របស់កម្លាំងអមិត្ត ក្នុងគោលបំណង ញុះញុង គៀងគ ប្រជាពលរដ្ឋឲ្យប្រមូលផ្តុំ ធ្វើកម្មភាពប្រឆាំង​និង​រាជរដ្ឋាភិបាលស្របច្បាប់ ក្នុងដំណើរការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀត​ណាម​(DTA)

ពង្រឹងកងកម្លាំងកងអនុសេនាតូចតាមអធិការដ្ឋាននគរបាលក្រុង/ស្រុក ដើម្បីធានា​ដល់ការគាំ​ទ្រកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ និងសុវត្ថិភាពសង្គម។

កម្លាំងអ​ធិការនគរបាលក្រុង/ស្រុក ត្រូវសហការជាមួយអាជ្ញាធរដែនដី ធ្វើសកម្មភាព​ឃោសនា​ឲ្យបា​ន​សកម្ម ដើម្បីអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹង ពាក់ព័ន្ធតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម(DTA)

ត្រូវធ្វើការប្រមូ​លកម្លាំង ប្រជុំដាក់ផែនការពង្រឹងលើការងារការពារបូរណះភាពដែនដី ការងារ​ការពារសន្តិសុខព្រំដែន រក្សាសន្តិសុខនយោបាយ បង្ការាំងស្កាត់រាល់សកម្មភាពរំលោភរំខាន និង​ការវិវាទផ្សេងៗ។

បន្តពង្រឹងការផ្តល់សេវាសាធារណះ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋឲ្យបាន​ទាន់ពេលវេលា ពិសេសសិស្សសាលាដែលទើបគ្រប់អាយុ។

ត្រូវបន្តពង្រឹង​សាមគ្គីភាព និងឯកភាពផ្ទៃក្នុងតាមអង្គភាពឲ្យបានល្អ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button