ព័ត៌មានជាតិ

សិក្ខាសាលា​ ស្តី​ពីលទ្ធផលសម្រេចបាន​ របស់ក្រុមប្រឹក្សា​ធម្មនុញ​ នៃព្រះរាជាណាចក្រកម្ពុជា​ គម្រប់​៣០ឆ្នាំ

(បន្ទាយមានជ៏យ) នៅថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០២៤​ នៅសាលាខេត្តបន្ទាយមានជ័យ​ ឯកឧត្ដម​ កិត្តិនីតិកោសលបណ្ឌិត អ​ អុឹមឈុនលឹម​ ប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីលទ្ធផលសម្រេចបានរបស់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញរយៈពេល​ ៣០ឆ្នាំ នៃការប្រកាសឲ្យប្រើប្រាស់ នៅរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលសភាធម្មនុញ្ញបានអនុម័តនៅថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ១៩៩៣។ បន្ទាប់ពីឯកឧត្តម​ អ៊ុំ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍រាយការណ៍អំពីស្ថានភាពភូមិសាស្ត្រក្រុងខេត្តបន្ទាយមានជ័យរួចមក​ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត​ អុឹមឈុនលឹមប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបានមានប្រសាសន៍ថា ក្នុងដំណើរការអនុវត្តរយៈពេល​ ៣០ឆ្នាំមកនេះ​ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣​ ត្រូវបានធ្វើវិសោធនកម្មចំនួន​ ១០លើក​ និងត្រូវបង្កើតច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ចំនួនមួយ​ ដោយអនុវត្តស្របតាមនីតិវិធីដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សង្គម​ ពិសេសនៅចំពោះមុខ ករណីនៃការជាប់គាំងផ្នែក្បាប់​ និងផ្នែកនយោបាយចាំបាច់ត្រូវដោះស្រាយ​ តាមរយៈការចរចាក្នុងស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិ ព្រមទាំងធានាការគោរពលទ្ធផលនៃការបោះឆ្នោតជាអាទិភាពធានារក្សាបានប្រក្រតីភាពនៃការប្រព្រឹត្តទៅរបស់ស្ថាប័នជាតិ។ ដោយពិត ការសម្រេចបានដំណោះស្រាយ នៃភាពជាប់គាំងទាំងនេះ​ បាននាំមកនូ​ មនុញ្ញផល​ ដ៏ថ្លៃថ្លាសម្រាប់ដំណើរការទៅមុខជាប្រក្រតីរបស់ប្រទេសជាតិប្រកបដោយស្ថិរភាព។ កម្ពុជា​ ប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ឡើងវិញក្នុងឆ្នាំ១៩៩៣​ និងជាលើកទីពីរក្នុងប្រវត្តិសាស្ត្រទំនើបរបស់ខ្លួន​ ស្របតាមឆន្ទៈរបស់រាស្ត្រខ្មែរ​ ក្នុងរយៈពេលជាង​ ៣០ខាងមុខនេះ​ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញកម្ពុជា​ បាន​វិវឌ្ឍ​ការបង្កើតឡើងវិញ​ មកកាន់ដំណាក់កាលស្ថិរភាព​ កិត្យានុភាព និងនិរន្តរភាព​ ក្នុងទម្រង់ជារាជានិយមជឿនលឿន​ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ​ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សស្របនឹងបរិបទនៃសង្គមខ្មែរ​ របបរាជានិយមបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងធ្វើឲ្យកាន់តែ រីកចម្រើន​ សាសនា​ វប្បធម៌ប្រពៃណីទំនៀមទម្លាប់ ដ៏ល្អរាប់ពាន់ឆ្នាំរបស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមបានបន្តថា ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងរយៈពេលសាមសិប​ ឆ្នាំមកនេះព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវសមិទ្ធផល ធម្មនុញ្ញដ៏ថ្លៃថ្លាស្របតាមឆន្ទៈដែលបានសរសេរចារឹក​ ទៅក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញក្នុងការកសាងប្រទេសជាតិឲ្យក្លាយទៅជា​ កោះសន្តិភាព​ ឡើងវិញពេញបរិបូរណ៍នៅក្រោមម្លប់ដ៏ត្រជាក់​ ព្រះករុណាព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button