កិច្ចប្រជុំស្តីពីការរៀបចំផែនការសកម្មភាព បញ្ចប់ការបន្ទោរបង់ ពាសវាលពាសកាល ODF
ខេត្តបន្ទាយមានជ័យ ៖ការលើកកម្ពស់អនាម័យ នៅតាមសហគមន៌ គឺដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ លោក ឃ្លោក នួយ អភិបាលរង ខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំ ស្តីពីការរៀបចំផែនការ សកម្មភាព ដើម្បី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ២៣ខែសីហា ឆ្នាំ២០២៤។
លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានមានប្រសាសន៍បញ្ជាក់ថា ក្នុងកិច្ចប្រជុំនាថ្ងៃនេះ គឺមានគោលបំណងរិះរកមធ្យោបាយ បច្ចេកទេស ដែលជាធាតុចូលដ៏សំខាន់នៅក្នុង ផែនការសកម្មភាព និងកៀងគរ ការគាំទ្រពីក្រុមអ្នកពាក់ព័ន្ធ ដើម្បីសម្រេចភូមិឃុំសង្កាត់ ក្រុង បញ្ចប់នៃការបន្ទោបង់ពាសវាលពាសកាល។ លោកប្រធានមន្ទីរបានបន្តថា បច្ចុប្បន្ននេះ អត្រាគ្របដណ្តប់ទូទាំងខេត្ត អាចផ្គត់ផ្គង់ទឹកស្ា 62,80% និងផ្នែកអនាម័យ 92,22% ហើយយើងទើបតែទទួលបាន ភូមិចំនួន178/667ភូមិ និងឃុំចំនួន 11/67ឃុំសង្កាត់ ដែលជាភូមិឃុំសង្កាត់បញ្ចប់នៃការបន្ទោបង់ពាសវាលពាសកាល ODF ដូចនេះយើងនៅសល់ភូមិចំនួន73% ឃុំចំនួន69%ស្រុកចំនួន 100%និងសូចនាករសំខាន់ៗជាច្រើនទៀត ទើបអាចសម្រេចបានជាខេត្តដែលត្រូវបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលODF។
លោក ឃ្លោកនួយ អភិបាលរងខេត្ត និងលោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនតំបន់តំណាង ក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍កោតសរសើរដល់មន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍនានា នៅតាមមូលដ្ឋានសំដៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះផងដែរការ ការលើកកម្ពស់ អនាម័យជនបទ ពោលគឺធ្វើយ៉ាងណាឲ្យការផ្គត់ផ្គង់សេវាទឹកស្អាត និងអនាម័យជនបទ បានទៅដល់ដៃ របស់ប្រជាពលរដ្ឋ។ និយាយជារួម ទៅសម្រេចឲ្យបាននូវទស្សនវិស័យនៃឆ្នាំ2025 ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាតនិង អនាម័យគ្រប់គ្រាន់ រស់នៅក្នុងបរិស្ថានដែលល្អ ដែលមានអនាម័យប្រកបដោយនិរន្តរភាព៕