ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់​បទបញ្ជាឲ្យកម្លាំងនគ​របាលទូទាំងខេត្ត ពង្រឹងការ ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់សង្គម ត្រួតពិនិត្យអាវុធ​ជាតិផ្ទុះ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងទ​ប់ស្កាត់ក្មេងទំនើង

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាល​ខេត្តប​ន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែសី​ហា ឆ្នាំ២០២៤ បានអញ្ជើញជួប​សំណេះសំណាល សួរសុខ​ទុក្ខ ដល់កងកម្លាំងគ្រប់អង្គភាព​ចំណុះស្នងការដ្ឋាន កងម្លាំងកងអន្តរាគមន៍ និងកម្លាំងនគរបាល​នៃវរសេនាតូចនគរ​បាលការពារព្រំដែនគោកលេខ ៨០៧, ៨១៥, ៨៩១, ៩១១ ដែល​ឈរជើង​តាមគោ​លដៅសំខាន់ៗ និងប្រចាំ​ការតាមខ្សែបន្ទា​ត់ព្រំដែនកម្ពុជាថៃ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ក៏បានដាក់់​ចេញនូវប​ទបញ្ជាដល់ក​ងកម្លាំងគ្រប់អង្គ​ភាពចំណុះស្នងការដ្ឋាន ត្រូវរឹតបន្តឹង ការងារការពារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់​សាធារណះ គ្រប់គោ​លដៅដែលខ្លួនទទួលខុសត្រូវ និងគោលដៅសំខាន់ៗ ត្រៀមលក្ខណះ​សម្បត្តិ​រួច​រាល់ដើម្បីទប់ស្កាត់ក្រុមបង្កចលាលសង្គម ការពារឱ្យបានដាច់ខាត រាជរដ្ឋាភិបាលស្រ​បច្បាប់ដឹក​នាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះ​រាជាណាចក្រ​កម្ពុជា។

គួរបញ្ជាក់ថា កម្លាំងនគរបាលនគរបាលខេត្តបន្ទាយមានជ័យ គ្រប់អង្គភាពចំណុះ បានបន្តប្រចាំកា​រ២៤​ម៉ោងលើ២៤ម៉ោង ឈរជើងតាមគោលដៅសំខាន់ៗ តាមដងផ្លូវជាតិ និងភូមិសាស្ត្រសំខា​ន់ៗក្នុង​ខេត្ត ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ទប់ស្កាត់ក្មេងទំនើង និងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពិសេសគឺត្រៀមបង្ការទប់ស្កាត់ និងបង្ក្រាបមិនឱ្យ​មាន​សកម្មភាពប្រមូលផ្ដុំបង្កចលាចល ឬអសន្តិសុខសង្គមនោះឡើយ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button