ព័ត៌មានជាតិ

ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ចាត់ទុក​កា​រទប់ស្កាត់​បាន​នូវផែនការធ្វើកុប​កម្ម ថ្ងៃ១៨ សីហា គឺជាកា​រទប់ស្កាត់បា​ននូវអំពើហិង្សា​បង្ហូរឈាម

(បន្ទាយមានជ័យ)៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកការទប់​ស្កាត់​បាន​ដោយជោគជ័យនូវផែនការធ្វើកុបកម្មថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់​បាននូវអំពើ​ហិង្សាបង្ហូរ​ឈាម ដែល​ជាគោលបំណងដ៏អាក្រក់របស់ក្រុមជ្រុលនិយម។ ការថ្លែងបែ​បនេះក្នុងឱកា​សដែលឯ​កឧត្ត​មអភិសន្តិបណ្ឌិត អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទា​យមានជ័យ នារសៀលថ្ងៃទី២៣ ខែ​សីហា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាស​នោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ក្រុមជ្រុលនិយម បាន​ធ្វើសកម្មភាពបំផុសចលនាប្រឆាំងរាជរដ្ឋាភិបាល តាមបណ្ដាញទំនាក់ទំនងសង្គម ដោយពីដំ​បូងបាន​អូសទាញយុវជនក្នុង និងក្រៅប្រទេស ឱ្យជំទាស់នឹងកិច្ចស​ហប្រតិបត្តិការតំប​ន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជាឡាវវៀតណាម (CLV) ប៉ុន្តែទីបំផុតក៏បង្វែរឱ្យ​មានការប្រមូល​ផ្ដុំធ្វើកុបកម្មផ្ដួលរំលំ​រាជរដ្ឋាភិបាល ដោយ​យកគម្រូតាមប្រទេសបង់ក្លាដេស។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរអាជ្ញាធរ និងកងកម្លាំងទាំងអស់ ក្នុងមូលដ្ឋានខេត្តបន្ទាយ​មានជ័យ និងទូទាំងប្រទេស ដែលបានអនុវត្តតួនាទី និងភារកិច្ចថែរក្សា ការពារសុខសន្តិភាព ជូនប្រជាពលរដ្ឋ ប្រកបដោយទំនួលខុសត្រូវ ក្នុងនោះក៏រួមទាំងការរួម​ចំណែកទប់ស្កាត់ផែ​នការធ្វើកុបកម្មរបស់ក្រុមប្រឆាំង កាលថ្ងៃទី១៨ ខែសីហាផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បាន​គូ​សបញ្ញាក់ថា ក្រុមប្រឆាំងជ្រុលនិយម បានព្យាយាមបំផុសអុជអាលឱ្យប្រជាពលរដ្ឋ ជាពិសេ​សយុវជន មានការប្រឈមមុខដាក់គ្នាជាមួយអាជ្ញាធរ និងកងកម្លាំង។ ប៉ុន្តែដោយសារអំពើល្អ សច្ចធ​ម៌នៃ​សុខសន្តិភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋដ៏ច្រើនលើ​សលប់បានផ្ដល់ការគាំទ្រម​កលើរាជរដ្ឋា​ភិបាល អាជ្ញាធរ និងកងកម្លាំង ដើម្បីថែរក្សាស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នា​ប់សាធារណៈ និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយ ដែលនាំឱ្យមានការបន្ទុច​បង្អាក់ដល់ដំណើ​រការ​អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមា​នជ័យនោះ​ដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភដល់ស្នងការដ្ឋាននគ​របាលខេត្តបន្ទាយ​មានជ័យ នូវអង្ករ ចំនួន ១០តោន មី ចំនួន ៥០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ៥០០កេស និងអាវភ្លៀង ចំនួន ៣០០អាវផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button