ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួន​បញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ)៖ក្រោយពីទទួលបាន​សេចក្តីរាយការពីក្រុមសង្គ្រោះ​បឋមប្រចាំក្រុងប៉ោយប៉ែត ថា ឃេីញបុរសម្នាក់​បានបោះ​ចោលវត្ថុម្យ៉ាង សង្ស័យថា ជាគ្រឿ​ងញៀន នៅចំណុចផ្សារអគារថ្មី ស្ថិត​ក្នុងភូមិ​អូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហេី​យព្យា​យាមរត់គេច ក្រុមសង្គ្រោះ​បឋម​ បណ្តា​លឱ្យ​ដួល ហើយរបួស​កែងដៃ​ស្តាំ និង​ហើមដៃខា​ងឆ្វេង នៅវេ​លាម៉ោង០​៣និង០០​នាទី ថ្ងៃទី២៦ ខែ​សីហា​ ២០២៤​។ ភ្លាមៗនោះកម្លាំងមូល​ដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោ​យលោកវរ​សេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុងចុះទៅឃាត់​ខ្លួន​បុរស​នោះ ហើយដកហូ​តវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រា​ងមូលពណ៌ក្រ​ហម​ក្បឿង (WY) ចំនួន ០១ថង់កិប ស្មើនឹង ៦០គ្រាប់ ទម្ងន់ ៦,៦៩ក្រាម ហើយនាំមកកាន់មូលដ្ឋាន​កងរាជអាវុ​ធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។ 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា​ ក្រោយឃាត់ខ្លួន និងសួរ​នាំរួច ជនសង្ស័យ​ឈ្មោះ​ បញ្ញា រិទ្ធ ភេទប្រុស​ អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញ​គ្រឿងញៀនម​កទុកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង។ ដោយផ្អែកលេីចម្លេីយ​សារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសា​ងសំ​ណុំរឿងបញ្ជូន​ទៅកា​ន់បញ្ជាការដ្ឋានកង​រាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទ​ល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងកា​រិយាល័យប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button