ព័ត៌មានជាតិ
កិច្ចប្រជុំសវនាការ រវាងគណៈកម្មការទី២ នៃព្រឹទ្ធសភា ជាមួយរដ្ឋបាលខេត្តកំពង់ចាម
ខេត្តកំពង់ចាម៖ប្រតិភូគណៈកម្មការទី២ នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ធន វឌ្ឍនា ប្រធានគណៈកម្មការ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបប្រជុំសវនាការជាមួយប្រតិភូ នៃរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលាខេត្តកំពង់ចាម។
កិច្ចប្រជុំមានគោលបំណង ដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត និងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកន្លងមកពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី២ នៃព្រឹទ្ធសភា៕