ព័ត៌មានជាតិ

រដ្ឋមន្រ្តីព័ត៌មា​នកម្ពុជា៖ ការពង្រឹងសន្តិសុខព័​ត៌មានសម្រាប់អ្នកប្រើប្រាស់ គួរជាការងារ​អាទិភាពស​ម្រាប់តំបន់​ទាំងមូល​ក្នុងបរិបទនៃយុ​គសម័​យឌីជីថល​ និងបញ្ញាសិប្បនិម្មិត ជាពិសេស​ការរីករាល​ដាលនៃ​ព័ត៌មានក្លែងក្លាយ

(ភ្នំពេញ)៖ថ្លែងនៅក្នុងពិធីបើកសន្និសីទកំពូ​លសារព័ត៌មានអាស៊ី​លើកទី១៩ ដែលរៀបចំឡើង​ដោយ​​វិទ្យាស្ថាន​អាស៊ីប៉ាស៊ីហ្វិក​ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ(AIBD) នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០​២៤ ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា ​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម និងផល​វិបាកនានា ដែលកើតចេញពី​ការផ្សព្វផ្សាយព័ត៌មាន​មិន​ពិត ឬព័​ត៌មានក្លែងក្លាយ ​នៅតាមបណ្តាញសង្គម និងបានអំពា​វនាវដល់តំណា​ងបណ្តាប្រទេស​សមាជិ​កដែល​បានចូលរួមក្នុ​ងព្រឹត្តិការណ៍នេះ​ចូលរួមសហការគ្នាក្នុងសំឡេងតែមួយ ដើម្បីពង្រឹងសន្តិសុ​ខព័ត៌មាន​សម្រាប់អ្នកប្រើប្រាស់និងលើកកម្ពស់ការយល់ដឹងរប់្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលផ្តួចផ្តើមគំនិតដោយប្រទេសកម្ពុជា និងគ្រោងនឹង​ចាប់ផ្តើមជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិ និងកិច្ចខិតខំប្រឹងប្រែងរួម​គ្នាក្នុងចំណោមប្រទេសជាសមាជិក AIBD និងបណ្តាប្រទេសនានាដែលបានចូលរួម ក្នុងការពង្រឹង​សនិ្តសុខនិងសណ្តាប់ធ្នាប់ព័ត៌មាន ដើម្បីបង្កើនភាពធន់និងការជឿទុកចិត្តរបស់សាធារណជន ដោយគួរចាត់​ទុកជាការងារនេះជាការងារអាទិភាព នៅក្នុងប​រិបទនៃយុគសម័យ​ឌីជីថលនិង​បញ្ញាសិប្បនិម្មិត ជាពិសេសការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។

ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកបទ​ពិសោធន៍របស់កម្ពុជាក្នុង​ការប្រយុទ្ធប្រឆាំង​នឹងព័ត៌មាន​ក្លែងក្លាយទៅដល់តំណា​ងរដ្ឋាភិបាល អង្គទូត និងអ្នកចូលរួមពីប​ណ្តាប្រទេសនានា ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក និងតំបន់អឺរ៉ុប ដែលមានវត្តមានក្នុងពិធីបើកនេះ ដោយបានគូសបញ្ជាក់​ពីកិច្ចខិ​តខំប្រឹង​ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កើតគណៈ​កម្មាធិការប្រយុទ្ធប្រឆាំង​ព័ត៌មា​នក្លែងក្លាយ និងគណៈកម្មការត្រួតពិនិត្យព័ត៌មានក្លែងក្លាយ និងការប្រកាសដាក់ឱ្យអនុវត្តន៍ «ធម្មនុ​ញ្ញ​វិជ្ជាជីវៈសារព័ត៌មាន» កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ក្នុងគោលបំណងកំណត់ស្តង់​ដា​រសីលធម៌សម្រាប់អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ដើម្បីគាំទ្រដល់សេរីភាពសារព័ត៌មាន និងធានានូវគណនេយ្យភាពនិងគុណភាពនៃព័ត៌មានដែលត្រូវបានផ្សព្វផ្សាយ។

គួរបញ្ជាក់​ថា អំឡុងពេលនៃពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៩ និងមហាសន្និបាតលើកទី២២ និងកិច្ច​ប្រជុំពាក់ព័ន្ធកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានអំ​ពាវ​នាវ​ឱ្យបណ្តាប្រទេសាសមាជិក AIBD ូលរួមជាមួយ​កម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលនៅពេលនោះ គំនិតផ្តួចផ្តើម​នេះបានទទួល​នូវការសាទរ និងមានការបង្ហាញនូវជំហរគាំទ្រជាច្រើនចំពោះកម្ពុជា

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button