ព័ត៌មានជាតិ

ពលរដ្ឋស្នើឲ្យអាជ្ញាធរ​សង្កាត់ប៉ោយប៉ែត ​ពន្លឿនការដាក់លូ ធ្វើផ្លូវ​ខាងកើតផ្សារអគ្គថ្មី ខណៈផ្អាក​ការធ្វើ​មួយសប្តាហ៍ទៅហើ​យនោះ

(បន្ទាយមានជ័យ) ប្រជា​ពលរដ្ឋស្នាក់នៅ​និងប្រកបរបរលក់ដូរ នៅក្នុងបរិវេណផ្សារអគ្គថ្មី​ជ្រុងខាង​កើត ស្ថិតនៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ បាន​រអ៊ូរ​ទាំ​សម្ដែងការមិ​នសប្បាយចិត្ត ក្រោយពីក្រុមជា​ងបានផ្អាកកា​រធ្វើរយៈ​ពេលមួយ​សប្តាហ៍មក​ហើយនោះ ។

ពួកគាត់បានប្រាប់ភ្នាក់ងារ​យើង​នាថ្ងៃទី០៥ ខែកញ្ញា ​ឆ្នាំ២០២៤ ថា អាជ្ញាធរ​បានប្រមូល​លុយក្នុង​មួយផ្ទះឬតូប​ចំនួន ៦៥០ដុល្លា ក្នុង​ការដាក់​លូនឹងធ្វើផ្លូវបេតុង ដើម្បីឲ្យងាយ​ស្រួលក្នុងកា​រធ្វើដំណើរ​និងលក់ដូរ តែបើ​ធ្វើតែផ្លូវបេតុង​វិញគឺយកតម្លៃក្នុងមួយ​ផ្ទះឬតូប ចំនួន ៤៥០​ដុល្លា ។ក្រោយពី​ប្រមូល​លុយក​ក់​ហើយនោះ បានដាក់គ្រឿងចក្រមក​កាយដាក់លូមិនទាន់រួចផ​ង ក៏ស្រាប់តែផ្អាកទៅវិញ គិត​ម​កដលពេលនេះួយសប្តាហ៍​ទៅហើយ ឯគ្រឿង​ចាក់​(អេស្កាវ៉ូទ័រ)នៅបញ្ឈរចោល នៅពេល​ដែល​សួរក្រុមជាងមិ​នឆ្លើយតប ។ដូច្នេះ​ហើយទើបពួកគា​ត់ស្នើសុំឱ្យអាជ្ញាធរ​សង្កាត់​ពន្លឿនក្នុងការដាក់លូ នឹងធ្វើផ្លូវបេតុង​ឲ្យបានឆាប់បន្តិច ដោយសារមានការ​រាំងស្ទះក្នុង​ការប្រកបរបររកទទួលទាន ពិសេស​លក់ដូរតែម្ដង ខ្លះ​បិទទ្វារមិ​នបានលក់ ខ្លះទៀត​លក់ ប៉ុន្តែល​ក់មិនសូវដាច់​ដោយសារកា​យដីនិងដាក់លូ​បាំងមុខផ្ទះឬតូប ពេលភ្លៀងផ្លូវរ​អិលពិបាកក្នុងការធ្វើដំណើរជាដើម។

ពាក់ព័ន្ធករណីខាង​លើនេះលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត បានប្រាប់ភ្នាក់​ងារយើង​តាមទូរសព្ទថា បញ្ហាខាងលើ​នេះដោយសារគ្រឿង​ចក្រខូចកំពុងតែ​យកគ្រឿងទៅធ្វើ មិនដឹង​ជាថ្ងៃណាទេ​បានធ្វើរួច មិន​អាចកំណត់បាននោះទេ ។​លោកបញ្ជាក់ថា ធម្មតាទេកា​រធ្វើតែងតែ​មានការប៉ះ​ពាល់ហើយ ធ្វើម៉េច​បើយើ​ងចង់ស្អាត បើលក់លើភួ​កក៏​ល​ក់មិនកើតមិនដាច់ បើ​យើងធ្វើស្អាតរួមគ្នាអភិវឌ្ឍន៍​ទៅវាមា​នតម្លៃនិ​ងលក់ដូរ​ក៏ដាច់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button