ព័ត៌មានជាតិព័ត៌មានមិត្តខ្មែរព័ត៌មានស៊ើបអង្កេត

ពលរដ្ឋកំពុងរ​ង់ចាំមើលចំ​ណាត់ការរបស់អាជ្ញាធ​រក្រុងប៉ោយប៉ែត ទៅលើបុគ្គល សេង សាវឿន សាងសង់សំ​ណង់រំលោភ​លើចំណីផ្លូវសាធារណៈរ​ហូតបានសម្រេច

(បន្ទាយមានជ័យ)៖ទោះបីអាជ្ញាធរភូមិ សង្កាត់និ​ងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ចុះ​ហាម​ឃាត់ នឹងធ្វើកិច្ចសន្យាឲ្យបញ្ឈប់​សកម្មភាពការសាងសង់សំ​ណង់រំលោភលើដីចំណី​ផ្លូវសា​ធារណៈត្រង់ចំណុចខាងមុខបញ្ឆិត​ខាងត្បូងសាលាពីរជាន់ ស្ថិតនៅភូមិបាលិលេយ្យ ១ សង្កាត់/ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យខា​ងមុខជាប់របងភូមិគ្រឹះឈ្មោះថា ណា ឡុង យ៉ាងណាក្តី តែបុគ្គ​លឈ្មោះ សេង សាវឿន ដោយគេដឹងថា ជាម្ចាស់សំណង់​នៅតែរឹងទទឹង​សាងសង់រ​ហូតមកដល់​ពេលនេះ​ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ​រួចរាល់ជាស្ថាពរ ដោយដាក់ស្លាកយេហោឈ្មោះថា អេស ខេ (SK)​លក់សំលៀកបំពាក់ថែមទៀតផង។

ករណីនេះត្រូវបានពលរដ្ឋលើ​កឡើងថា មិនដឹងជា​បុគ្គលនេះមានអំណាចប៉ុណ្ាទេ ហ៊ានសាង​សង់ដោយរលូនរួច​ជាស្ថាពរបែបនេះ​ ទោះបីជាអាជ្ញាធ​រចុះហាមឃាត់ និ​ងបានដឹងហើយថា រយៈ​ការកន្លង​មកអាជ្ញាធរចម្រុះថ្នាក់ខេត្ត ក្រុង សង្កាត់ និងមានព្រះរា​ជអាជ្ញារងផងដែ​រចុះកាត់សំយា​បទូទាំងក្រុងប៉ោយប៉ែត បង្ក​ភ្ញាក់ផ្អើលយ៉ា​ងភ្លូកទឹកភ្លូកដី រហូតថ្មីៗនេះ​មានអភិបាល​រង​ខេត្តមួយរូប​បានសាងសង់រំលោ​ភលើចំណីផ្លូវសាធា​រណៈ សាងសង់រហូតបានជាងពាក់កណ្ដាលទៅហើយ ក៏មានកា​ររិះគន់ពីបណ្ដាញសង្គម និ​ងសារព័ត៌មាន ក៏បានរួស​រើចេញអស់ តែបែ​បបុគ្គលឈ្មោះ សេង សាវឿន ហ៊ានធ្វើដោ​យរលូនមិន​រំខានដល់សមត្ថកិច្ច​ដាក់តាំង​លក់សំលៀកបំពាក់លក់​យ៉ាង​រំភើយទៅវិញ។

ទាំងនេះហើយធ្វើឲ្យពលរដ្ឋមាន​ការងឿងឆ្ងល់ថា តើបុគ្គលដែ​លធ្វើជា​គំរូអាក្រក់ដល់ពលរដ្ឋក្នុង​សង្គមខាងលើនេះ មានអំណាចធំជាងអភិបាលរង ខេត្តទៀតរឺ បានជាហ៊ានធ្វើរហូតបាន​សម្រេច​មិនរំខា​នដ​ល់អាជ្ញាធរក្រុងបែបនេះ។

ពាក់ព័ន្ធករណីខាង​លើនេះ​ពលរដ្ឋលើកឡើងស្រដៀងៗគ្នាថា ការអនុវត្តច្បា​ប់មិនស្មើ​ភាពគ្នាទាល់​តែសោះ ពលរដ្ឋស្លូតត្រង់អ​នុវត្តតាមកា​រណែនាំរ​បស់​អាជ្ញាធរនិងច្បាប់ តែអ្នកមានលុយ​មានអំណា​ច​ធ្វើបានតាមចិត្ត ជាក់ស្ដែងដូច​ករណីខាងលើនេះអញ្ចឹង។ដូច្នេះដើម្បីបញ្ចៀសការរិះគន់ ពលរដ្ឋស្នើ​សុំឱ្យអា​ជ្ញាធរក្រុង ខេត្ត ​មានវិធានការចំពោះទី​តាំងខាងលើ ពិសេសបុគ្គលឈ្មោះ សេង សាវឿន ដោយគេដឹងថា​ជាម្ចាស់​សំណង់នេះផងទាន ដើម្បីជាគំរូដ​ល់ព​លរដ្ឋផ្សេងទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button