ព័ត៌មានជាតិ

ចាស់ជរាគ្មានទីពឹងចំនួន ៥៥នាក់ ទទួលអំ​ណោយពីក្រុមកា​ងារមូលនិធិចាស់ជរា របស់ឯកឧត្តម អុី ឈាន និងលោ​កជំទាវ បាន ស្រីមុំ

ខេត្តប៉ៃលិន៖ មូលនិធិចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន បានបើកប្រាក់ឧបត្ថម្ភប្រចាំខែ​កញ្ញា ឆ្នាំ២​០២៤ ជូនដ​ល់លោកយាយ លោកតា ចំនួន ៥៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១០០.០០​០រៀល(មួយសែនរៀលគត់)និងសម្ភារ:មួយចំនួន។

សំរាប់មូលនិធិនេះ បានបង្កើតឡើងក្នុងគោលបំណងជួយដល់លោកយាយ លោកតាចាស់ជរាគ្មាន​ទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអា​ចចេញទៅប្រកប​មុខរបរចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែ​ទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះ​មនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំ​នាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ។

សូមបញ្ជាក់ថា៖ លោកយាយ លោកតា ចាស់ជរា ដែលមកទទួលអំណោយពេលនេះ មានចំនួន ៥៥​នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអង្ក២៥គីឡូ មី១កេះ និងថវិកាចំនួន១០ម៉ឺនរៀល ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button