នគរបាលស្រុកថ្មពួក ចុះបង្ក្រាបទីតាំងលួចបេីកជល់មាន់តាមប្រព័ន្ធអនឡាញ និងហៅម្ចាស់ទីតាំងធ្វេីកិច្ចសន្យា
(បន្ទាយមានជ័យ) ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុក នៅវេលម៉ោង៩ និង៣០នាទីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ បានចុះបង្ក្រាបទីតាំង លួចបេីកជល់មាន់តាមប្រព័ន្ធអនឡាញ នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ក្រោយពីទទួលបានសេចក្តីរាយការពីប្រជាពលរដ្ឋ ។
លោក វរសេនីយ៍ទោ ឈឿន គឺមឈុន អធិការនគរបាលស្រុកថ្មពួក បានឱ្យដឹងថា ម្ចាស់ទីតាំងខាងលើមានម្ចាស់ឈ្មោះ អេង សុភាព ភេទប្រុស អាយុ៥០ ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ខណៈ ពេលដែលសមត្ថកិច្ច ចុះដល់ទីតាំងពុំមានអ្នកលេង រឺទូរទស្សន៍អនឡាញនោះទេ ក្នុងនោះសមត្ថកិច្ចក៏បានហៅម្ចាស់ទីតាំង ណែនាំ និងកិច្ចសន្យាឲ្យបញ្ឈប់ការបេីកទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញ។
លោកអធិការ ក៏បានបញ្ជាក់ា អនុវត្តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត កម្លាំងអធិការនគរបាល ស្រុក និងធ្វើការចុះស្រាជ្រាវ ជាពិសេសមិនឱ្យមានលួចទីតាំងបើកទីតាំងល្បែងអនឡាញគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រស្រុកថ្មពួកឡើយ។ និងសំណូមពរឱ្យ ប្រជាពលរដ្ឋ សូមរាយការណ៍មកសមត្ថកិច្ច បេីដឹងថាមានការលួចលាក់បេីកទីតាំងល្បែងអនឡាញគ្រប់ប្រភេទ ដើម្បីសមត្ថកិច្ចធ្វើការបង្ក្រាបឱ្យបានទាន់ពេលវេលា៕