ព័ត៌មានជាតិ

ស្នងការ​ដ្ឋានន​គរបាលខេត្ត​បន្ទាយមានជ័យ បើកវគ្គបំប៉​នជំនាញ ស្តីពីបច្ចេកទេ​ស​សង្គ្រោះ​ជីវិតជន​រងគ្រោះ ដោ​យ​គ្រោះ​ថ្នាក់ចរា​ចរណ៍ ដល់មន្ត្រីនគ​របា​ល

(បន្ទាយមានជ័យ)នា​ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាន​នគរបាល​ខេត្តប​ន្ទាយមានជ័យ បានរៀបចំពិធី​បើកវគ្គបំប៉នជំនាញ ស្តីពីបច្ចេក​ទេសសង្គ្រោះជីវិតជនរងគ្រោះ ដោយ​គ្រោះថ្នាក់ចរាចរណ៍ និង បង្ការរបួសស្នាម ដល់មន្ត្រីនគរបាលចរាចរណ៍ទូទាំងខេត្ត ក្រោមអធិបតីភា​ព ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរ​បាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការន​គរបាលជាតិ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យ លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការ​ដ្ឋាននគរបាលខេត្ត​បន្ទាយមា​នជ័យ និង​មានកា​រអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិ​យាល័យជំនាញ ប្រតិភូ​អមដំណើរ មន្ត្រីមក​ពីមន្ទីរ អង្គភាព ពាក់ព័ន្ធក្នងេត្ត តំណាងអង្គកា​រនៃក្តី​ស្រលាញ់(LOVE IN ACTION) និងសិក្ខាកាមនគរបាលសរុប១៥៩នាក់ (ក្នុងនោះសិក្ខាកាម​ចំនួន៤២នាក់)ផងដែរ។

នាឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងធ្វើបទអន្តរាគមន៍ និងរាយកា​រណ៍អំពី​លទ្ធផ​លកិច្ចប្រតិបត្តិការកន្លងមក។ លោកបានបញ្ជាក់​ថា វគ្គបណ្តុះបណ្តាលនេះ មានរយះពេ​ល០៣ថ្ងៃ គិ​តចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ មានសិក្ខាកាមចូ​លរួម សរុបចំនួន​៤២នាក់ មកពីតាមបណ្តាការិយាល័យនគរបាលជំនាញ កម្លាំងអធិ​ការដ្ឋាននគ​របាលក្រុងស្រុកទាំង៩

ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោ​តសរសើដល់កង​កម្លាំងនៃ​ស្នងការ​ដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ គឺកម្លាំងនគរបាលយើងតែងតែយកចិត្តទុក​ដាក់ខ្ពស់ ចំពោះការអនុវត្តន៍តួនាទី ភារកិច្ច បានពង្រឹងការលើការងារភូមិឃុំសង្កាត់មានសុវត្ថិភាព ការងារសន្តិសុខព្រហ្មទណ្ឌ ក្មេងទំនើង និងពង្រឹង​ច្បាប់ចរាចរណ៍។ លោកសូមគាំទ្រចំពោះការបង្កើតវគ្គបណ្តុះបណ្តាលនេះ ព្រោះនៅ​ពេលមន្ត្រីនគរបាលបាលយើងមានចំណេះ ជំនាញច្បាស់លាស់ អាចជួយសង្គ្រោះជីវិតជ​នរងគ្រោះដោយ​គ្រោះថ្នាក់ចរចរណ៍បានទាន់ពេលវេលា។

ក្នុងនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា វគ្គ​នេះបង្កើតឡើង​ក្នុង​គោលបំណងបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍ លើចំណេះដឹង បច្ចេកទេសសង្គ្រោះបន្ទាន់ ដើម្បីមានជំនាញច្បាស់លាស់ សម្រាប់​ជួយសង្គ្រោះ​ជិវិតជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ ក៏បានផ្តាំផ្ញើរដល់សិក្ខាកាម​ជាមន្ត្រីនគរបាល​ទាំងអស់ត្រូវបន្ត​ពង្រឹងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនិងអ្នកដំណើរ ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។ សិក្ខាកាមត្រូវ​យកចំណេះ ជំនាញ វិជ្ជាីវះ បច្ចេកទេសទាំងនេះ ទៅប្រើឲ្យចំគោលដៅ និង ប្រកបដោយ​ប្រសិទ្ធិភាពខ្ពស់

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button