ព័ត៌មានជាតិ

ក្រុមការងារសង្កាត់​ប៉ោយប៉ែត បន្តការងារ​កាយដាក់លូធ្វើផ្លូវបេតុង នៅបរិវេណផ្សារអគ្គថ្មី​ជ្រុងខាង​កើត ក្រោយ​ពីអាក់​ខាន​មួយសប្តាហ៍​ ពលរដ្ឋស្នើសុំពន្លឿននៃ​ការធ្វើ

(បន្ទាយមានជ័យ) ក្រោយពីអាជ្ញាធរ​សង្កាត់ប៉ោយប៉ែត​ផ្អាកការ​កាយដាក់លូធ្វើផ្លូវ​មួយរយៈ​នៅចំ​ណុចប​រិវេផ្សារអគ្គថ្មី ជ្រុងខាងកើ​ត ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ មកនោះ ពលរដ្ឋបាន​ស្នើសុំឱ្យអាជ្ញាធរសង្កាត់ប៉ោយប៉ែត​ពន្លឿន​ការងារដាក់​លូធ្វើផ្លូវ​បេតុង​ជូនពួកគាត់ឡើងវិញ ក្រោម​ហេតុផល​រាំងស្ទះក្នុង​ការប្រក​បរបររកទទួលទាន ពិសេ​សល​ក់ដូរតែ​ម្ដង ខ្លះបិ​ទទ្វារមិនបា​នលក់ ខ្លះទៀតល​ក់ប៉ុន្តែ​លក់​មិ​នសូវដាច់ ដោយ​សារកាយ​ដីនិងដា​ក់លូបាំងមុខ​ផ្ទះឬតូប ពេលភ្លៀងផ្លូវរ​អិលពិបាកក្នុងការធ្វើ​ជាដើម​ ខណៈពួកា​ត់បាន​ចំណាយ​ថវិកា​រក្នុងការធ្វើ និង​រហូតមាន​ការផ្សព្វផ្សា​យនៅលើបណ្ដាញសារព័ត៌មាន និង​សង្គមមួយ​ចំនួន​នោះ នា​ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងា​រសង្កាត់ប៉ោ​យប៉ែត ដឹកនាំ​ដោយ​លោក ប៊ុន សុវទ្ធា ចៅ​សង្កាត់រង​ទី១ ស្ដីទី សង្កាត់ប៉ោយប៉ែ​ត ទទួលបា​នការ​ណែនាំពីលោក ភោគ លន ចៅ​សង្កាត់ប៉ោយប៉ែត បាន​បន្តកា​រងារកា​យដាក់លូធ្វើផ្លូវ​បេតុងជូ​នពលរដ្ឋ​ឡើងវិញ ក្រោយពីមា​ន​ការអាក់ខានមួយ​សប្តា​ហ៍មកនោះ

លោក ប៊ុន សុវទ្ធា ចៅសង្កាត់រងទី១ ស្ដីទី សង្កាត់ប៉ោយប៉ែត បានឱ្យដឹងថា ការអាក់ខាននៃ​ការកាយ​លូធ្វើផ្លូវ​បេតុងជូនពួកគាត់នេះគឺដោយសារគ្រឿង​ចក្រ(អេស្កាវ៉ូទ័រ)ខូចជួសជុលមិនទាន់ហើយ តែពេល​នេះគ្រឿង​ចាក់បានធ្វើរួចរា​ល់ហើយដូច្នេះក្រុមការ​ងារនិងបន្តពន្លឿនធ្វើឲ្យរួ​ចរាល់ជាស្ថាពរ​នា​ពេ​លខាងមុខដ៏ខ្លីនេះ

ទន្ទឹមនោះ​លោកបា​នសន្យាចំពោះមុខពលរដ្ឋថា និងព្យាយាមធ្វើឲ្យរួច​រាល់ជាស្ថាពរនា​ពេលខាងមុខ​ដ៏ខ្លីនេះ បើមិនមានកា​ររាំងស្ទះពីគ្រោះធម្មជាតិ(ភ្លៀង)ទេនោះ លោកទទួលស្គាល់ថា​ការអាក់ខា​នធ្វើនេះគឺវា​ប៉ះពាល់ដល់ប្រ​ជាពលរដ្ឋក៏ពិតមែន​ប៉ុន្តែធ្វើម្ដេច​បើគ្រឿងចក្រ​ខូច

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button