ព័ត៌មានជាតិ

ប្រកាសចូល​កាន់មុខតំណែង អភិបាល នៃគណៈអ​ភិបាលស្រុកកំពង់សៀម

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជា​អធិបតីក្នុង​ពិធីប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាល​ស្រុកកំពង់សៀម ។

លោក ទុន ណេត អតីតអភិបាលនៃ​គណៈអភិបាលស្រុកស្ទឹងត្រង់ ដែលត្រូវបា​នប្រកាសតែង​តាំងជាអភិបាល​ នៃគណៈអភិបាលស្រុកកំពង់សៀម ជំនួសលោក ប៊ិន ឡាដា ដែលត្រូវ​ទទួលមុខ​តំណែង​ថ្មី។

នាឱកាសនោះឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់លោក ទុន ណេត ត្រូវប្រែក្លាយការប្តេជ្ញាចិត្ត ពេលចូ​លកាន់តំណែងជាអភិបាលស្រុក​កំពង់សៀម ទៅជាឆន្ទៈក្នុងការអនុវត្តជាក់ស្តែង ឲ្យទទួល​បានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត។

អភិបាលខេត្តកំពង់ចាម ក៏បានថ្លែងនូវការកោតសរសើរ ចំពោះ វឌ្ឍនភាពនៃការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់ក្រុមប្រឹក្សា គណៈ អភិបាល និងមន្ត្រីសាលាស្រុកកំពង់​សៀមទាំងអស់ ដែលបានចូលរួមចំណែក ដោះស្រាយកិច្ចការ នៅក្នុងអង្គភាព និងការផ្តល់សេវាសា​ធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ដោយទទួលបាន លទ្ធផល យ៉ាងល្អប្រសើរ នាពេលកន្លង​មក ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button