ព័ត៌មានជាតិ

គណៈកម្មធិការប្រយុទ្ធប្រឆាំ​ងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បន្តចុះផ្សព្វផ្សាយ​ កម្មវិធី​ទូរសព្ទ​ដៃ​Nodrug ដល់ព្រះសង្ឃ​អាចារ្យ​ គណៈកម្មការ​ ក្នុងក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)យោងតាមការចាំបាច់​ របស់ប្រមុខរាជ​រដ្ឋាភិបាលក្រសួងធម្មការ​និងសាសនា និង​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំ​ងគ្រឿងញៀនបានរួមស​ហការជា​មួយរដ្ឋបា​លខេត្តបន្ទាយ​មានជ័​យបាន​ចាត់​តាំងក្រុមការងារចម្រុះខេត្ត ចុះធ្វើការផ្សព្វផ្សា​យកម្មវិធីទូរស័ព្ទដៃ Nodrug ធ្វើឡើង​នៅតាមវត្តអា​រាមនានា។ ជាក់ស្ដែងកា​លពីថ្ងៃទី៩​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ លោក​ យឹម សំណាង​ អភិបាលរង​ខេត្តបានដឹកនាំក្រុមការងា​រចម្រុះខេត្តថ្នាក់ដឹក​នាំមន្ត្រីសាលាខេត្តមន្ទីរធម្មកា​រនិងសាសនាខេត្តបានធ្វើកា​រចុះផ្សព្វផ្សាយ​ ដល់ព្រះសង្ឃ​ អាចារ្យគណៈកម្មការ គ្រីស្ទបរិស័ទនៅ​ក្នុង​ ក្រុងប៉ោយបែត​ ដោយ​មានការនិមន្តអញ្ជើញចូលរួមចំនួន​ ៣៦០អង្គ/នាក់ ស្ត្រីចំនួន ៣០នាក់

ព្រះឧត្តម​សីលញ្ញាណ​ ធុល​ សុធា​ ព្រះមេគណខេត្ត​ និង​ ព្រះវរៈមុនី​ វ៉ា​ ចិន្តា​ បានមានសង្ឃដីកាថា​ ទាំងពុទ្ធចក្រ​និងអាណាចក្រគឺត្រូវ​គោរពច្បាប់ ទើប​រក្សាបាន​ នូវសុខសន្តិភាព ជាក់ស្តែងនៃ​ការផ្សព្វ​ផ្សាយពាក់ព័ន្ធនឹងគ្រឿងញៀននៅថ្ងៃនេះគឺមានសារៈសំខា​ន់ចំពោះព្រះសង្ឃ​ គណៈកម្មការវត្ត​ ឲ្យមានការ​យល់ដឹង កាន់តែច្បាស់លាស់ពីផលប៉ះពាល់គ្រឿងញៀន​ ដូច្នេះយើងត្រូវចូលរួម​ទាំងអស់គ្នា​ ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន ។

ព្រះអង្គមេគ​ណខេត្តបានមា​នសង្ឃដីកាបន្តថា​ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ​ ដែលមានការពាក់ព័​ន្ធនឹងគ្រឿងញៀនត្រូវ​លាលែងឈប់​ជាបន្ទាន់បើមិនអញ្ចឹងទេ ត្រូវទទួលទោសទណ្ឌតាមផ្លូវច្បាប់​ ព្រោះយេីងដឹងហើយថា​ គ្រឿងញៀន​ វាបំផ្លាញអនាគតបំផ្លាញសុខភាព​ បាត់បង់នូវសេដ្ឋកិច្ចគ្រួសា​រឆ្កួតលីលាបន្ទាប់ពីមន្ត្រីបច្ចេ​កទេស បានឡើងធ្វើបទបង្ហាញ ពាក់ព័ន្ធការប្រើប្រាស់​គ្រឿងញៀន​ជួញដូរគ្រឿងញៀនខុសច្បាប់រួចមក។ លោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រ​សាសន៍​ថា៖(N​odrug)​ជាកម្មវិធីផ្ដល់កា​រអប់រំពីផលប៉ះពា​ល់នៃការប្រើប្រាស់គ្រឿងញៀន លក្ខណៈគ្រឿង​ញៀនក្លាយ​ជាក្តីបារម្ភរួមរបស់សង្គមជាតិ។ ហើយអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនទើ​បប្រកា​សឱ្យទា​ញ​យ​កប្រើប្រាស់ជាផ្លូវការកាល​ពីពេលថ្មីៗនេះ។ ម្យ៉ាងវិញទៀតកម្មវិធីទូរសព្ទដៃ Nodrug មានក្នុង​គោលបំ​ណង៖ ១,ដើម្បីទទួលបានការកំ​សាន្តបែបអប់រំមេរៀន និងព័ត៌មាននា​នាដែលពាក់​ព័ន្ធនឹ​ងបញ្ហា​គ្រឿងញៀន។២,ដើម្បីចូ​លរួមជាមួយ​សមត្ថកិច្ចតាមរ​យៈការរាយការណ៍អំ​ពីព័ត៌មានដែ​លពា​់ព័ន្ធនឹងញ្ហាគ្រឿងញៀន

      

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button