អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ករណីីហឹង្សាដោយចេតនា នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ )៖សង្ស័យម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ចាប់ឃាត់ខ្លួននៅវេលាម៉ោង១៨និង០០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីហិង្សាដោយចេតនា។ការចុះឃាត់ខ្លួននេះបានធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ម៉ាក ទិត្យ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សំ ប៊ុនណាត ភេទប្រុស អាយុ៤៧ឆ្នាំ បានប្រើអំពើហិង្សាទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសហើម និងជាំភ្នែកខាងឆ្វេង ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ក្រោយឃាត់ខ្លួននាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បី្វើការួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយទៅលេីជនរងគ្រោះពិតមែន ដោយសារជនរងគ្រោះនិយាយដៀមដាមមកលេីខ្លួន រឿងដុតសំរាម ហេីយក៏បានប្រតាយប្រតប់គ្នា ហើយឲ្យជនរងគ្រោះដួលទៅលេីដី បណ្តាលឱ្យរងរបួសតែម្តង។
ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕