ព័ត៌មានជាតិ

ទិវាពិភពលោក​ នៃការសង្រ្គោះបឋម​ ក្រោមប្រធានបទ​ “សង្រ្គោះ​បឋម​ និង​ កីឡា”

(បន្ទាយមានជ័យ)ការលេងកីឡានាំមកនូវសុខភាពល្អ ​ក៏ប៉ុន្តែអាចប្រឈ​មនឹងហានិភ័យផ្សេងៗចំ​ពោះ​កីឡាបា​ល់ទាត់​​ រួម​មា​នការ​បាក់ឆ្អឹង​ដៃជើងបាក់ភ្លៅ ដោយការ​ប៉ះទង្គិច។ឯកឧត្តមអ៊ុំ រាត្រីប្រធានគណៈកម្មាធិការសា​ខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះក្នុងទិវាពិភ​ពលោកនៃការសង្គ្រោះបឋមក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡាដែលរៀបចំ​ឡើងនៅ​បរិវេណនៃតារាង​បាល់ទាត់នៃវិទ្យាល័យសម្ដេចឪ​ ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ​ នាព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២៤

លោកធូសុីភ័ណ្ឌដែលជា​នាយកប្រតិត្តិ​សាខាកាកបាទក្រហមខេត្ត បានបញ្ជាក់ថាការប្រារព្ធទិ​វាពិភព​លោកវិជ្ជាសង្គ្រោះបឋមឆ្នាំ២០២៤នេះក្នុងគោលបំ​ណងផ្សព្វផ្សាយ​ឲ្យមានការយ​ល់ដឹង​ពីវិធីជួយ​សង្គ្រោះដល់ជនរងគ្រោះពិ​សេសប្អូនៗដែល​កំពុងលេងកីឡាបាល់ទាត់នៅក្នុងសហគ​មន៍ប្រកបដោ​យសុវត្ថិភាពនិងឲ្យបានត្រឹមត្រូវតា​មបច្ចេកទេសសម្រាប់កាត់បន្ថយអត្រាគ្រោះថ្នាក់មុនពេលគ្រូពេទ្យមកជួយសង្គ្រោះឬមុនពេលបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។

ឯកឧត្តមអ៊ុំ រាត្រីបានមានប្រសាសន៍ថការប្រារព្ធទិវាពិ​ភពលោកសង្គ្រោះបឋមនេះក្នុងគោលបំ​ណង ដើម្បីទទួលបាននូវចំណេះដឹង ​និងការគាំទ្រការថែទាំពីអ្នកសង្គ្រោះបឋម ឲ្យកាន់តែប្រសើរ​ឡើងសម្រាប់ជនគ្រប់រូបដើម្បី ការយកចិត្តទុកដាក់លើ​កកម្ពស់ជីវភាពរស់​នៅធានាបាននូវកា​រសង្គ្រោះបឋមគឺជាធនធានមួយចូលរួម​ពង្រីកនូវចំណេះដឹងឲ្យបានទូលំទូលា​យលើកកម្ពស់សុ​ខភាព​របស់ប្រជាពលរដ្ឋឈានទៅសម្រេចបានស្របតាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា២០២១,២០៣០ក្នុងមួយ​គ្រួសារត្រូវមានអ្នកចេះវិធីសង្គ្រោះបឋម ស្ថាប័នសាធារណៈឬវិ​ស័យ​ឯកជនយ​ល់ដឹងពីវិធីសង្គ្រោះបឋមសម្រាប់ប្រធានបទទិវាពិភពលោកសង្គ្រោះបឋមឆ្នាំ២០២៤សង្គ្រោះបឋមនិងកីឡាមានគោលបំណងបង្ហាញពីចំណុចសំខាន់និងមានថាមពលដេីម្បី​ស្វែងយល់សង្គ្រោះបឋម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button