ព័ត៌មានជាតិ

សិក្ខាសាលាចែករំលែក​បទពិសោធនៃកា​រគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ជ័យលាភីអង្គភា​ពផ្តល់សេវាសា​ធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៣ (កម្រិតអនុវិទ្យាល័យ) នៅខេត្តប៉ៃលិន

(ប៉ៃលិន) ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន​គណៈកម្មការ​វាយតម្លៃអង្គភា​ពផ្តល់សេវាសាធារណៈថា្នក់ជាតិ អញ្ជើញជាអធិប​តីដ៏ខ្ពង់ខ្ពស់ក្នុងពិ​ធីបើកសិក្ខាសា​លាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់​ជ័យលា​ភីអង្គភាពផ្តល់សេ​វាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៣ (កម្រិតអនុវិទ្យាល័យ) នៅខេត្តប៉ៃលិ​ននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវឧត្តមានុវត្តន៍ និង​នវានុវត្ត​ន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្តល់​សេវាសាធារ​ណៈគំរូក្នុងវិស័យអប់រំ ក្រសួងមុខងារសាធារណៈ និងគណៈកម្មការវាយ​តម្លៃអង្គភាពផ្តល់សេវាសា​ធារណៈថ្នាក់ជាតិ នឹងរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេ​វាសាធារណៈរបស់ជ័យលាភីអង្គភាបផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៣ សម្រា​ប់កម្រិតវិទ្យាល័យ នាថ្ងៃទី១៣ និងទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តប៉ៃលិន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button