ព័ត៌មានជាតិ

ឯកឧត្តម ប៊ុន ច័ន្ទវ​ណ្ណៈ អញ្ជើញចុះត្រួត​ពិនិត្យវាយ​តម្លៃបញ្ចប់​សុពលភាព​លើការងា​រស្ថាបនា​ផ្លូវក្រាលបេតុងចំនួន១​ខ្សែ ប្រវែង២៥០០ម៉ែត្រ ក្នុងស្រុកព្រះនេត្រព្រះ

(បន្ទាយមានជ័យ) ផ្លូវក្រាល​បេតុងចំនួន១ខ្សែប្រវែង២៥០០ម៉ែត្រ ស្ថិតនៅក្នុងឃុំឈ្នួល​មានជ័យ ស្រុកព្រះ​នេព្រះ ខេត្តបន្ទាយមានជ័យ ត្រូ​វបាន​ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិ​ការក្រសួង​អភិវឌ្ឍ​ន៍ជ​នបទ ដឹ​កនាំក្រុម​កា​រងារអន្តរក្រសួង (មានក្រសួងអ​ភិវឌ្ឍន៍ជនប​ទ និងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងអ​នុវត្ត​ដោ​យក្រសួង​ការពារជាតិ) អមដំណើរ​ដោយ​លោក ជា យុទ្ឋារុណ ប្រធានមន្ទី​រអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បា​នអញ្ជើញចុះត្រួតពិនិត្យវា​យតម្លៃបញ្ចប់សុពលភា​ពលើ​កា​រងារ​ស្ថាបនា នាចុង​សប្តាហ៍នេះ

លោក ជា យុទ្ឋារុណ បានមានប្រសាសន៍ថា៖ការងារស្ថា​បនាផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង​២៥០០ម៉ែត្រ ទទឹ​ង៧ម៉្រែត កម្រាស់០,២ម៉្រែត ចិញ្ចឹម្លូវស​ងាង​ក្រៅដីល្បា​យគ្រោះ ទទឹងម្ខាង​ៗ ១ម៉ែត្រ កម្រាស់​០,២ម៉ែត្រ សាង​ស​ង់លូមូល​មុខ​ពីរចំនួ​ន១កន្លែង និងលូមូលមុខមួយ​ចំនួន​១កន្លែងស្ថិតនៅភូមិឈ្នួរ ទៅភូមិបន្ទាត់បោះ ឃុំឈ្នួលមានជ័យ ស្រុកព្រះនេព្រះ អនុវត្តដោយ បញ្ជាការដ្ឋានវិស្វកម្មកង​ទ័ពជើងគោក(ឧត្តម​សេនីយ៍ឯក អ៊ុច វ៉ាន់ថា)ប្រើប្រាស់ថវិកាជំពូក២១។

ថ្លែងក្នុងឱកាស​នោះឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានជួបសំណេះ​សំណាលជាមួយប្រជា​ពលរដ្ឋដែល​រស់​នៅស​ងខាងផ្លូវ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹ​ករ​លឹកយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯ​កនយោបាយឈ្នះ ឈ្នះ, បិតាស្ថាបនិកសន្តិភាព និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋម​ន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រ​សួង​អភិវឌ្ឍន៍ជនបទផងដែរ

ឯកឧត្តម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍​ជនបទ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្តា​កុំចាញ់បោ​កតាមការឃោសនា ញុះញង់ បោកប​ញ្ឆោតរបស់ក្រុមជនអគតិមួយក្តាប់តូច ដែលបា​នធ្វើការចោទប្រកាន់រាជរដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) និងសូមជឿជាក់​លើ សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហា​សេនាប​តីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះ​រាជាណាចក្រកម្ពុជា

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានធ្វើការកោធសរសើរនិងវាយតម្លៃចំពោះលោក.លោកស្រី ថ្នាក់ដឹកនាំ​មន្ទី​រអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ាពសេ​សបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដែលបានស​ហការគ្នាធ្វើការស្ថាបនាផ្លូវបេតុង​នេះឡើងចេញជារូបរាង​ដើម្បីបម្រើផល​ប្រយោជន៍បង​ប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

ទន្ទឹមជាមួយគ្នានោះឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានធ្វើការសំណូមពរដល់បងប្អូនប្រជាពល​រដ្ឋដែលរស់​នៅ​ស​ងខាងផ្លូវ សូមជួយថែទាំផ្លូវទាំងនេះឱ្យបានដិតដល់ដើ​ម្បីធានាថាផ្លូវនេះ​អាចប្រើប្រាស់បាន​យូរអង្វែង និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋយើងនៅមូលដ្ឋានផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button