ព័ត៌មានជាតិ

គម្រោង​គាំទ្រ​ និរន្តរភាព​ ហេដ្ឋារចនា​សម្ព័ន្ធ​ជនបទ​ ដេីម្បីទីផ្សារ​ កសិករ​និង​ ពាណិជ្ជូបនីយកម្ម​ (ស​ម្បត្តិ​)

(បន្ទាយមានជ័យ)៖ដើម្បីកាត់បន្ថយភាពក្រីក្រ​ និងជំរុញនូវ​ការគាំទ្រ​ សុវត្ថិភាព​ស្បៀងអាហារ​ និង​បង្កើត​សមត្ថភាព​ ផលិត​ដល់បងប្អូន​ ជនបទ​មានសេដ្ឋកិច្ចល្អប្រសើរ​ នាចុងសប្ដាហ៍នេះ​ គម្រោងគាំ​ទ្រនិ​រន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ​ ដេីម្បីទីផ្សា​រកសិករ​ និងពាណិជ្ជបនីយកម្មកសិកម្ម​ ហៅកាត់​ថា​ សម្បត្តិ​ បាន​និងកំពុ​ងអនុវត្តនៅខេត្តបន្ទាយមានជ័យ​ ប៉ូលសេដ្ឋកិច្ចទី១​ បានស្ថាបនាផ្លូវបេ​តុងកៅស៊ូពីរជា​ន់ចំនួនពីរខ្សែប្រវែង​ ១០,១០គីឡូម៉ែត្រ និងឃ្លាំងកន្លែងប្រមូល​ទិញមួយកន្លែង​ផងដែរ រួមមាន ផ្លូវប្រវែង៣,៨២គីឡូម៉ែត្រ​ ចាប់ពីផ្លូវជាតិលេខ៥​ ត្រង់ចំណុចភូមិគោក​ព្នៅ ឃុំបន្ទាយនាង​ ទៅដល់ភូមិពោធិ៍ពី​រក្នុង​ឃុំរហាត់ទឹក​ ស្រុកមង្គលបូរី​ ត្រូវស្ថាបនា​បេតុង​ ប្រវែង​ ២,៥៣​ គីឡូម៉ែត្រ​ និងកៅស៊ូពីរជាន់​ ប្រវែង១,២៨គីឡូម៉ែត្រ និងកន្លែងឃ្លាំងប្រមូល​ទិញស្រូវមួយ​នៅ​មុខវត្ត ត្រាង​ ជាប់ផ្លូវ។ ផ្លូវឈូក​ ស្ថាបនា​ ជាផ្លូវកៅស៊ូ ពីរជាន់ប្រវែង​ ៦,២៨ គីឡូម៉ែត្រ តភ្ជា​ប់ពីផ្លូវ​លេខ​ ៥៦ ត្រង់ចំណុចភូមិឈូក សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ទៅដល់ ភូមិសូត្រមន្ត​ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ​ និងប៉ូលទីពីរ​ នឹងអនុវត្តទៅឆ្នាំ២០២៥ និងស្ថាបនាផ្លូវកៅស៊ូ​ពីរជាន់ចំនួន​៥ខ្សែប្រវែង៣៨,៣គីឡូម៉ែត្រ និងកន្លែងប្រ​មូលទិញមួយកន្លែងទៀត​ នៅក្នុងស្រុកព្រះនេត្រព្រះ​ ស្រុក​ថ្មពួក​ និងស្រុកស្វាយចេកនៅក្នុងខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ផងដែរថាគណៈប្រតិភូគម្រោងសម្បត្តិ​ និងប្រតិភូ​ក្រសួងអភិវឌ្ឍន៍ជ​នបទក៏បានអញ្ជើញ​ចុះពិនិត្យការស្ថាបនាផ្លូវ​ ដែលការសាងសង់ឃ្លាំង​ សម្រាប់ប្រមូលទិញ​ស្រូវរបស់សហគម​ន៍និងបា​នជួ​បសំ​ណេះសំណាលជាមួយ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។ ឯកឧត្ដម​ ភួង​ សោភា​ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជាតិតំបន់និងជាប្រធានសម្របសម្រួលគម្រោងសម្បត្តិមានប្រសាសន៍ថា​ ការជួបសំណេះសំណាលជាមួយបងប្អូនក្នុងឱកាសនេះ​ គឺចង់ឲ្យបងប្អូន​ប្រជាពលរដ្ឋលើ​កឡើងពីការស្ថា​បនា​ របស់គម្រោង​ តេីមានផលប៉ះពាល់អ្វីខ្លះ​ ចំពោះដីឬក៏ របង​ តូបលក់ដូរក្បែរចិ​ញ្ចើមផ្លូវរបស់បងប្អូន​ ដើម្បីជាការឆ្លើយត​បបងប្អូនប្រជាពល​រដ្ឋមានការសប្បាយ​ចិត្តជាខ្លាំ​ងពន់ពេកចំ​ពោះការស្ថាបនាផ្លូវនិងការកសាងឃ្លាំងដាក់ស្រូវមួយកន្លែងនេះ។ លោក​ ឃ្លោក​ នួយ​ អភិបាលរងខេត្តបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះគម្រោងសម្បត្តិ​ ដែលបានជួយ​ស្ថាបនាផ្លូវ​ និងឃ្លាំទិញស្រូវដែលសកម្មភាពនេះ​ សបញ្ជាក់ឲ្យឃើញថា​ បានចូលរួមចំណែក​ ជាមួយរា​ជរដ្ឋាភិបាល​កម្ពុជា​ កាត់បន្ថយភាពក្រីក្រ​ របស់បងប្អូនប្រជាពលរដ្ឋ​ តាមទីជនបទ​ ងាយស្រួលដឹក​ជញ្ជូនកសិផលផ្សេងៗ​ ហើយក៏សូ​មផ្តាំផ្ញើដល់បងប្អូនប្រជាព​លរដ្ឋសូមចូ​លរួមថែរ​ក្សា​ឲ្យបានង់វង្សយូរអង្វែង​ លើសមិទ្ធផលដែលបានកើតឡើ​ង​ ចំពោះ​ការផលិតស្រូវ​សូមប​ងប្អូនយើងដែលប្រកបរបរកសិកម្ម​ ពិសេសការធ្វើស្រែបង្កើនរដូវ​ ធ្វើយ៉ាងណាសម្រិ​តសម្រាំង​ពូជស្រូវឲ្យ​បានល្អដើម្បីប្រកួតប្រជែងទីផ្សារអន្តរជាតិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button