ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ម៉ូតូនិងម៉ូតូ បុកគ្នាពេញទំហឹង​ បណ្តាល​ឲ្យមនុស្ស ៣នាក់បាត់បង់ជីវិត និង ១នាក់រងរបួសធ្ងន់ នៅ​ស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ពិតជាសង្វែងណាស់មនុស្ស ៣នាក់ស្លាប់នៅនឹងកន្លែង និង ១នាក់ទៀតរងរបួ​សធ្ងន់​ត្រូវបា​នដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ក្នុងហេតុការណ៍គ្រោះ​ថ្នាក់ចរាចរណ៍​ដែល​បង្កឡើ​ងដោ​យម៉ូតូនិងម៉ូតូ នៅវេលាម៉ោង ១០និង១០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅលើដ​ងផ្លូវ​ជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៥២១៦ ស្ថិតក្នុងភូមិចំ​ណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ ។

ប្រភពព័ត៌មានបាន​ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM (សេរី២០១៧) ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1R-3615 បើកបរក្នុង​ទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះ​ទៅ ខេត្តព្រះសីហនុ បើកប​រដោយឈ្មោះ ឃាន ឃី ភេទប្រុស អាយុប្រហែល​ជាង២០ឆ្នាំ និងអ្នករួម​ដំ​ណើ​រ០១នាក់ទៀតឈ្មោះ ហ៊ាម ពន្លក ភេទប្រុស អាយុ២៩ឆ្នាំ អ្នក​ទាំង០២ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ លុះមក​ដល់ចំណុចខាងលើ ស្ថានភាព​ផ្លូវឡើងចុះ​ចំណោត និងផ្លូវ​កោង បានឡើងវ៉ាជែ​ង ខ​ណៈពេលនោះមានម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM (សេរីឆ្នាំ២០២៤) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KK-1195 បើកបរក្នុង​ទិសដៅផ្ទុយគ្នា អ្នកបើកបរ​មិន​ទាន់ស្គាល់អត្ត​សញ្ញាណ ភេទប្រុស និងអ្នករួម​ដំណើរ ០១នាក់ទៀតឈ្មោះ រ៉ន រ៉ុម ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ អ្នកទាំង​០២ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបុកចំ​ពីខាងមុខពេញទំហឹងតែម្ដង បណ្ដាល​ឲ្យស្លាប់ចំនួន ០៣នាក់ និងរងរ​បួស​ចំនួន០១នាក់ ៖ 

.ឈ្មោះ ឃាន ឃី អ្នកបើកបរម៉ូតូ DREAM(សេរីឆ្នាំ២០១៧) (ស្លាប់នៅនឹងកន្លែងកើតហេតុ)

.ឈ្មោះ ហ៊ាម ពន្លក អ្នករួមដំណើរម៉ូតូDREAM (សេរីឆ្នាំ២០១៧) (ស្លាប់នៅនឹងកន្លែងកើតហេតុ)

.អ្នកបើ​កបរបើកបរម៉ូតូ DREAM(សេរីឆ្នាំ២០២៤)មិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស (ស្លាប់​នៅនឹងកន្លែងកើតហេតុ)

.ឈ្មោះ រ៉ន រ៉ុម អ្នករួមដំណើរម៉ូតូDREAM (សេរីឆ្នាំ២០២៤) រងរបួសធ្ងន់ (កំពុងស​ម្រាកព្យា​បាលនៅមន្ទីរ​ពេទ្យបង្អែកខេត្តព្រះសីហនុ) ។បច្ចុប្បន្ន សាកសពបានយ​កទៅតម្កល់ទុកនៅ​មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណៃ រីឯវត្ថុ​តាង(ម៉ូតូ) ត្រូវបានសមត្ថកិច្ចយក​មករក្សារទុកបណ្ដោះអាសន្ន​នៅការិយាល័យនគរ​បាលចរាចរណ៍​ផ្លូវ​គោក ខេត្តព្រះសីហនុ ដើម្បីរងចាំដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button