ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ស្ត្រីស​តិមិនគ្រប់ម្នាក់ ត្រូវរ​ថយន្តស៊ីណាបុកស្លាប់​ភ្លាមៗនៅនឹងកន្លែង ​នៅស្រុកថ្មគោល

(បាត់ដំបង)៖រថយន្តស៊ីណា​បុកស្ត្រី​ម្នាក់ ដោយគេដឹងថាសតិមិនគ្រប់ រឺវិកលច​រិក​ស្លាប់ភ្លាមៗ​នៅនិងកន្លែង នា​យប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្បែព្រំប្រទល់​ខេត្តបន្ទាយ​មានជ័យ និ​ងខេត្តបា​ត់ដំបង ស្ថិតនៅក្នុង​ភូមិអូរញ៉ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

អ្នកឃើញហេតុការណ៍បាន​ឲ្យដឹងថា៖នៅពេលជួប​គ្រោះថ្នាក់ចរា​ចរណ៍កើតឡើង​គឺ​ស្ត្រីរង​គ្រោះ​ម្នាក់ដោយ​គេស្គាល់ថា​ជាស្ត្រីស​តិមិនគ្រប់ រឺវិកលចរិ​កបានដើរ​តាមដងផ្លូវជាតិលេខ៥ កន្លងខា​ងស្តាំដៃពី​ខេត្តបន្ទាយមានជ័យទៅខេត្តបាត់ដំបង លុះមកដល់ចំណុចកើតហេតុខាងលើ​ក៏ស្រាប់តែ​រថយន្តម៉ាក់ស៊ីណា​ពាក់ផ្លាក់លេខភ្នំពេញ2AP-3016​បើកបរស្រប​ទិសគ្នាពី​ជើង​ទៅត្បូងក្នុងល្បឿន​លឿនបាន​បុកស្ត្រីរងគ្រោះប៉ើង​ទៅបុកកញ្ចក់​មុខបែក​ខាងស្តាំ​ បណ្តាលស្លាប់ភ្លាមៗនិង​កន្លែងកើ​តហេតុ ហើយរថយន្តរុល​ទៅមុខប្រមា​ណ២០០ម៉ែត្រ​ពីកន្លែងកើតហេតុភ្លាមនោះអ្ន​កបើក​បរគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុភ្លាមៗ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកថ្មគោល ​បានចុះមកពិនិត្យវាស់វែ​ង​បានប្រាប់ថា៖មូលហេតុគ្រោះថ្នាក់​ចរាចរណ៍កើតឡើង​គឺ​ស្ត្រីរងគ្រោះ​បានដើរឆ្លងផ្លូវ​បំបែកខាង​កើតលិចហើយដើរស្របផ្លូវខា​ងស្តាំពីខេត្តបន្ទាយមានជ័យទៅខេត្តបាត់ដំបង ត្រូវបានរថ​យន្តម៉ាក់​ស៊ីណា​ដឹកទំនិញបើកបរលឿនបុកពី​ក្រោយបណ្តាលស្ត្រីរងគ្រោះប៉ើង​ទៅបុកកញ្ចក់រថ​យន្តខា​ងមុខបែក​ហើយកិនពីលើស្លាប់បា​ត់បង់ជីវិតភ្លាមៗអ្នកបើ​កបរត្រូវបានរត់គេចខ្លួន​បាត់បន្ស​ល់ទុកតែរថយន្ត។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ក្រោយពិនិត្យវាស់​វែងហើយស្ត្រីរ​ងគ្រោះស្គាល់ស្ត្រីស​តិមិនគ្រប់រឺវិក​លចរិ​កអាយុប្រមាណជាង៣០ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណ​នៅឡើយ ក្រោយវាស់​វែងហើយ​បានយកសាកស​ពស្ត្រីរងគ្រោះតម្កល់ទុ​កនៅវត្តអូរញ៉ បើរកសាច់ញាតិមិនឃើញ​ប្រគល់អា​ចារ្យបូជា​តាមប្រពៃណីយ៍​ហើយកំពុងស្វែងរកសាច់ញាតិ ចំណែករថយន្តបង្កត្រូវបានយ​កទៅរក្សាទុកនៅអធិការដ្ឋានន​គរបាលស្រុកថ្មគោល ដើម្បីអនុវត្តន៍តាមច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button