ព័ត៌មានជាតិ

ឯកឧត្តម អុី​ ឈាន និង​លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញសំណេះសំណាល ជាមួយមេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការ​ពារភូមិនៅទូទាំងសង្កាត់ទូលល្វា និងសង្កាត់បរយ៉ាខា ក្រុងប៉ៃ​លិន

(ប៉ៃលិន)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន ប្រធានក្រុមការងា​ររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តប៉ៃ​លិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបា​ល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានសា​ខាកាកបាទ​ក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុម​ការងារ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បាន​អញ្ជើញជួប​សំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិទូទាំងសង្កាត់ទួលល្វា និងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃ​លិន ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលបុណ្យប្រពៃណីជាតិខ្មែរ។

លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ប្រជាការ​ពារ គឺមានភារ​កិច្ចកា​រពារសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួលបានការរស់នៅប្រកបដោយក្តីសុខ សប្ារីករាយ គ្មានប៉ះពាល់ ដល់សណ្តាប់ធ្នាប់ ឬការរំ​ខានណាមួយ និងត្រូវទប់ស្កាត់ នូវរាល់បទល្មើសផ្សេងៗ មានដូចជា អំពើចោរកម្ម ក្មេងទំនើង ការ​បង្កសំឡេងរំខាន និងបញ្ហាបទល្មើសគ្រឿង ញៀន ផងដែរ ដែលភារកិច្ចទាំងអស់នេះ គឺប្រជា​​ការពារយើង អាចរួម ចំណែក នៅក្នុងកិច្ចការពារសន្តិសុខ មិនខុសអីពីសមត្ថកិច្ច នគរបាលនោះទេ ពោលគឺ កម្លាំងប្រជាការពារយើង អាចធ្វើ កិច្ចសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធានានូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់លោកមេភូមិ អនុភូមិ សមាជិកភូមិ និងបងប្អូនប្រជាការពារទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពី​ការ​បោះឆ្នោត ដែលធ្វើអ្វីៗដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាជន ហើយជៀសវាងកា​រចា​ញ់បោក ក្រុមជនអគតិក្រៅច្បាប់ ដែលតែងតែញ៉ុះញង់ បង្កចលាចល ដើម្បីបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមា​នប្រសា​សន៍បញ្ជាក់ថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយ​ករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មានស្ថិរភាពរឹងមាំ កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ, ការគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់​សេវាសាធារ​ណៈភាពចាំបាច់នានា នៅតែជាបញ្ហាអាទិភាពរបស់អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ ដែលត្រូវ​យកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យពលរដ្ឋគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អ​ប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងារ ក៏បានមានប្រសាសន៍សំ​ដែងនូវការកោតសរ​​សើរ និងវាយតម្លៃខ្ព់ ចំពោះបងប្អូនជា មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយ អាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំ ប្រកបដោយ​សុវ​ត្ថិភាព ពិសេសគឺចូលរួម ការពារ សមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឲ្យបានគង់វង់​យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ ។

សូមបញ្ជាក់ថា៖ ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន និងលោក​​ជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានផ្តល់អំណោយមនុស្សធម៌ ដល់មេភូមិ អនុភូមិ សមាជិកភូមិ និងប្រ​ជាការពារភូមិទូទាំងសង្កាត់ទួលល្វា និងសង្កាត់បរយ៉ាខា ចំនួន ១៧១នាក់ ដោយក្នុង​ម្នាក់ៗទទួល​​បានរួមមាន៖ អង្ករ ២៥គក, មី ០១កេស, ប្រហុក ១កែវ និងថវិកាចំនួន ១០០.០០០រៀល ព្រមទាំង​ពិសារអាហារសាមគ្គីរួមគ្នាផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button