អាជ្ញាធរខេត្តប៉ៃលិន និងមន្ទីរបរិស្ថាន កងកម្លាំង យុវជនស្ម័គ្រចិត្ត និងសិស្សានុសិស្ស ចូលរួមសម្អាតអនាម័យ តាមទីសាធារណ: ក្នុងថ្ងៃទិវាសម្អាតពិភពលោកលើកទី៧
(ប៉ៃលិន)៖នៅព្រឹកថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២៤នេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជស្ម័គ្រចិត្ត សិស្សានុសិស្សចូលរួម(ទិវាសំអាតបរិស្ថានពិភពលោកលើកទី៧)ដោយ“ប្រធានបទកម្ពុជាស្អាតខ្មែរធ្វើបាននិងថ្ងៃនេះខ្ញុំមិនប្រើថង់ថ្លាស្ទិកទេ“។វិធីនេះរៀបចំឡើងដោយរដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្តប៉ៃលិន។
លោក ហែម រិទ្ធី អភិបាលរងខេត្តប៉ៃលិនបានថ្លែងថា ទិវាសម្អាតពិភពលោកគឺជាចលនាចូលរួមនៃប្រទេសក្នុងពិភពលោក ចំនួន ១៨០ ប្រទេស ការដែលការចូលរួមចលនានេះ គឺជាសកម្មភាពពលរដ្ឋតែមួយថ្ងៃធំបំផុត របស់ភពផែនដី ដើម្បីដោះស្រាយវិបត្តិកាកសំណល់ពិភពលោក។ ចលនានេះកំពុងកើនឡើងដែលមានអ្នកស្ម័គ្រចិត្តចំនួន ៥០ លាននក់នៅជុំវិញពិភពលោក។ នៅឆ្នាំ ២០២០ មនុស្ស ១១ លាននាក់នៅទូទាំងពិភពលោកបានរួបរួមគ្នា ដើម្បីសម្អាតភពផែនដីក្នុងរយៈពេលតែមួយថ្ងៃ។ គិតចាប់ពីឆ្នាំ២០២៣ មានការប្ដេជ្ញាចិត្តចូលរួម រហូតដល់ ១៩១ប្រទេសលើពិភពលោកបន្ថែមទៀត ដែលគ្រោងរៀបចំ យុទ្ធនាការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង និង សម្អាត អនាម័យបរិស្ថាន នៅក្នុងប្រទេសរៀងៗខ្លួន។
កម្ពុជាយើង បានចូលរួមជាមួយ ពិភពលោក ចាប់តាំងពី ឆ្នាំ២០១៨ មកម៉្លេះ ក្នុងការរៀបចំ ទិវា ពិភពលោក ស្អាតនេះ ហើយសម្រាប់ ឆ្នាំ២០២៤នេះ គឺជាលើកទី៧ ដែលកម្ពុជាយើង ចូលរួមរៀបចំទិវា ដ៏មានសារៈ ខាន់នេះ ដើម្បីបន្តចូលរួមចំណែកជាមួយពិភពលោក ក្នុងការផ្សព្វផ្សាយ បញ្ជ្រាប ការយល់ដឹង អំពីអនាម័យ និងចូលរួមសម្អាតបរិស្ថានរបស់កម្ពុជាយើង»។តាមរយៈទិវាសម្អាតពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន” នឹងអាចជួយជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ទាំងអស់ឱ្យបានដឹងពីភាពស្អាត នៅក្នុងយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ដែលកំពុងតែផុលផុសខ្លាំង ដែលនេះបញ្ជាក់យ៉ាងច្បាស់ថា មិនត្រឹមតែមានប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ គាំទ្រការសំអាតបរិស្ថាននោះទេ សូម្បីបរទេសក៏ចូលរួមគាំទ្រដូចគ្នាដែរ។
លោកអភិបាលរងនានបញ្ជាក់ថា រដ្ឋបាលខេត្ត បានជំរុញបន្ថែមលើការបន្តយុទ្ធនាការថ្មីមួយទៀត គឺការញែកសំរាម ដោយមានការរៀបចំមិនឱ្យមានការដាក់ថង់ ផ្លាស្ទិក ជាមួយនឹងសំរាមទៀតនោះទេ ដោយថង់ផ្លាស្ទិកត្រូវដាក់ដាច់ដោយឡែក ដើម្បីយកទៅកែរច្នៃប្រើប្រាស់ឡើងវិញ និងសំរាមទូទៅនឹងយកទៅកែរច្នៃជាជី ដើម្បីប្រើប្រាស់ ហើយតាមរយៈការរៀបចំញែកសំរាមនេះ និងរួមចំណែកកាត់បន្ថយសំរាម។ ក្តីរំពឹង នៅចុងឆ្នាំ២០២៥ ខាងមុខនេះ នឹងអាចមានប្រជាពលរដ្ឋប្រមាណ ៨០% ចូលរួមប្តេជ្ញាចិត្តឈប់ប្រើប្រាស់ថង់ផ្លាស្ទិក ហើយតាមរយៈការប្តេជ្ញាចិត្តនេះ នឹងជំរុញឱ្យ ប្រជាពលរដ្ឋឈប់ប្រើប្រាស់តែម្តង និងរួមគ្នាចូលរួមសំអាតបរិស្ថាននៅជុំវិញខ្លួនឯងតែម្តងពង្រីកឱ្យទូលំទូលយនៅក្នុងលនាឆ្ពោះទៅរកប្រទេសកម្ពុជាដែលកាន់តែស្អាត។ពាក្យថា “កម្ពុជាស្អាត ខ្មែរធ្វើបាន” នេះ ជាកម្មវិធីសំអាតភពដែនដី ដូចយើងសំអាតផ្ទះយើងអញ្ចឹងដែរ។ បរិស្ថានជាជីវិតរបស់យើង បរិស្ថានមិនល្អ ខ្យល់អាកាសមិនល្អ វានឹងធ្វើឱ្យជីវិតយើងមិនល្អទៅតាមហ្នឹងដែរ។ សុខភាពបរិស្ថានមាន៣ គឺ ៖ ទី១ បរិស្ថានលើមេឃ ទី២ បរិស្ថានលើដីនិងទី៣ បរិស្ថានក្នុងទឹក។ ក្រសួងបរិស្ថាន ក៏ដូចជារដ្ឋបាលក្រុង ស្រុក បាននឹងកំពុងទប់ស្កាត់ជាតិពុលនៅក្នុងបរិស្ថានទាំង៣នេះ។ ចំពោះទី១ បរិស្ថានលើមេឃ គឺខ្យល់នៅកម្ពុជាមិនមានជាតិពុលទេ តាមរយៈការវាស់វែងជាប្រចាំថ្ងៃរបស់ក្រសួងបរិស្ថាន។ ទី២ បរិស្ថានលើដី យើងបានផ្សព្វផ្សាយពីផលប៉ះពាល់ដល់បរិស្ថាន ជាមួយនឹងការប្តេជ្ញាចិត្តធ្វើអោយបរិស្ថានល្អប្រសើរឡើង ដូចជាការលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិក យើងមានអ្នកបេ្តជ្ញាចិត្ត ដោយមានអ្នកចូលរួមលុបបំបាត់ ប្រមាណជាង៩លាន៥សែននាក់។ កម្ពុជា ជឿជាក់ថា នៅឆ្នាំ២០២៥ នឹងគ្មានថង់ប្លាស្ទិកហោះនៅតាមផ្លូវទៀតទេ។ ទី៣គឺ បរិស្ថានក្នុងទឹក កម្ពុជា (ក្រសួងបរិស្ថាន) បាននិងកំពុងយកចិត្តទុកដាក់ ដោយដាក់ឧបករណ៍តាមដានពីគុណភាពទឹក ធ្វើឱ្យយ៉ាងណាអោយប្រភពទឹកមានបរិស្ថានល្អ។ សូមចូលរួមធ្វើឱ្យបរិស្ថានទាំង៣ខាងលើល្អ ស្អាតទាំងអស់គ្នា។ សុខភាពបរិស្ថានល្អ វានឹងនាំឱ្យសុខភាពមនុស្ស សត្វនៅលើលោកនេក៏ល្អដូចគ្នាដែរ៕