ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រពេញ​ទំហឹងចំពោះ​​​ការសម្រេចចិត្តប្រ​កបដោយប្រតិភា​ណរបស់ស​ម្តេចតេជោ ក្នុងការដកកម្ពុជា ចេញពី CLV-DTA

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះសារ​តាម​ផេកផ្លូវ​ការរបស់ខ្លួន ប្រកាសគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តប្រក​បដោយប្រតិភាណរបស់​សម្ដេចតេជោ ហ៊ុន សែន ក្នុងការដកកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជាឡាវវៀតណាម (CLV-DTA) កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងសារគាំទ្រ​នោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា បងប្អូនជនរួមជាតិជាទី​គោរពស្រលាញ់! ខ្ញុំ ព្រមទាំងក្រុមគ្រួសារទាំងមូល ក៏មិនខុសពីបងប្អូនជនរួមជាតិគ្រប់និន្នាការដែរ យើងពិតជាមានសេចក្ដីពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃ និងប្រកបដោយប្រតិភាណរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដកព្រះរា​ជាណា​ចក្រកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជាឡាវវៀតណាម (CLV-DTA)

ារគាំទ្រដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺជាទឡ្ហីករណ៍បញ្ជាក់យ៉ាងច្បាស់ថា សម្ដេចតេជោ ពិតជាយកចិត្តទុកដាក់ខ្ពស់រាល់មតិយោបល់ ទស្សនៈ និងក្ដីកង្វល់របស់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ចំពោះជោគវាសនាជាតិ និងប្រជាជន រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងគាំទ្រគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក្នុងកិច្ចដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែន។ ជាពិសេស ជាយុទ្ធសាស្ត្រផ្ដាច់ ឫសគល់របស់ក្រុមអគតិឱកាសនិយមជ្រុល ដែលឆ្លៀតយកប្រធានបទ CLV-DTA ធ្វើជាឧបករណ៍នយោបាយដុតរោលកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់បន្តដែរថា ផ្ទុយពីនេះ ចំពោះការចូលរួមទាំងមតិ ទស្សនៈ ស្មារតី សម្ដែងរាល់ក្ដីកង្វល់ដ៏ពិតប្រាកដ ក៏ដូចជាការបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនផងនោះ យើងនៅតែតម្កល់ជាមនសិការស្នេហាជាតិ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ក្នុងសុច្ឆន្ទៈសាមគ្គីជាខ្មែរតែមួយ។

ក្នុងសារដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រជាព​លរដ្ឋខ្មែរ​​មួយរូប ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋាន បន្តគោលជំហរជាវិជ្ជមាន គាំទ្រគ​ណបក្ស​ប្រជាជន​កម្ពុជា ក្រោមអគ្គមគ្គុទេសក៍ប្រកដោយប្រតិភាណរបស់សម្ដេចតេជោ និងរាជរដ្ឋាភិបាលក​ម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តកិច្ចសហប្រ​តិបត្តិការក្នុងនាមជា​ប្រទេសជិតខាងល្អ និងជាបងប្អូនល្អ ទាំងជាមួយប្រទេសឡាវ និងវៀតណាម ស្របតាមស្មារតីប​​​ន្តរក្សា និងអភិវឌ្ឍន៍ព្រំដែន ឱ្យប្រកបដោយសន្តិភាព វឌ្ឍនភាព និងសន្តិសហវិជ្ជមានលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងសងខាង។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសង្កត់ធ្ងន់ទៀតថា ខ្ញុំក៏សូមយក​​ឱ​កាសនេះ អំពាវនាវដល់បងប្អូនជនរួមជាតិ បន្តពូនជ្រំស្មារតីសាមគ្គីជាធ្លុងមួយ ក្រោមព្រះរាជបារមី នៃព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីរួមគ្នាសម្រេចបា​នសមិទ្ធផ​លថ្មីៗបន្ថែមទៀត ជូនជាតិ និងប្រជាជន ក្រោមម្លប់សុខសន្តិភាព ដូចអតីតកាល​ចុងក្រោយនៃ​ជាតិ​យើង ដែល​មានការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និង​​បច្ចុ​ប្ប​ន្នមានរាជរដ្ឋាភិបាលបន្តវេន ប្រកបដោយភាពស្វាហាប់ ក្រោមមាគ៌ាដឹកនាំ​ដ៏ឈ្លាសវៃរបស់​សម្ដេចធិប​តី ហ៊ុន ម៉ាណែត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button