ព័ត៌មានជាតិ

ឯកឧត្តម ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ បន្តនាំយកទេយ្យទាន​ចង្ហាន់​បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៤វត្តបន្ថែមទៀតនា​ឱកាសបិណ្ឌវេនទី៥

(ប៉ៃលិន)នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អុី ឈាន ប្រធានក្រុមកា​រងាររាជរដ្ឋាភិ​បាល ចុះជួយ​ខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃ​លិន និងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌ៥ នៅវត្តអូរច្រា វត្តបរ​ហ៊ុយ វត្តអូ​រអិល និងវត្តសាលាក្រៅចាស់ ដើម្បីប្រគេនទេយ្យទាន ចង្ហាន់ និងប​ច្ច័យដើម្បីឧទ្ទិសមគ្គផល ដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន និងយុទ្ធជនដែ​លបានពលីក្នុងបុព្វហេតុជាតិ មាតុភូមិ អោយបានយោ​នយោគកំណើតថ្មី​ទៅកាន់ទីដ៏​សមគួរ

ឯកឧត្តមទេស​រដ្ឋមន្ត្រី ​អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បាន​មានប្រសាសន៍ថា៖ វិស័យព្រះពុទ្ធសាសនាត្រូវបានស្តារ និងអភិវឌ្ឍឡើងវិញ​យ៉ាងឆាប់រហ័សទាំង​បរិមាណ និងគុណភាព ហើយកំពុងក្លាយជាកម្លាំង​ស្នូលនៃសុខដុមនីយកម្មរវា​ងអ្នកកាន់ព្រះពុទ្ធ​សាសនា ជាមួយអ្នកកាន់ជំនឿ និង សាសនាសផ្សេង​ៗទៀតដែលកំពុង​មានវត្តមាននៅ​កម្ពុជា​បច្ចុប្បន្ន ក្នុងនោះព្រះពុទ្ធសាសនាបានចាក់​ឫសយ៉ាងជ្រៅទៅក្នុងក្រអៅបេះដូង​របស់ប្រជាជន​កម្ពុជា ដែលជា ទីពឹង ដើម្បីស្វែងរកសេចក្តីសុខសេចក្តីចម្រើនទាំងក្នុងបច្ចុប្បន្នជាតិ និងក្នុងអនាគ​តជាតិ។

សូមបញ្ជាក់ថា៖ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការរួមដំណើរ បានធ្វើពិធីរាប់បាត្រ និងវេរនូវទេយ្យទាន ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា ទាំងឡាយប្រគេនដល់ព្រះសង្ឃ នៅវត្តទាំង៣ ក្នុងក្រុងប៉ៃលិន រួមមាន៖ ទី១វត្តគីរីរតនារាម «វត្តភ្នំយ៉ាត» ទី២វត្តរតនសោភ័ណ «ហៅវត្តកោងកាង» និងទី៣វត្តពោ​ធិមារាម «ហៅវត្តប៉ាហ៊ី» ដោយក្នុងមួយវត្តៗ រួមមាន៖ អង្ករ ៥ការ៉ុង ទឹកសុទ្ធ ១០កេស មី ១០កេស ត្រីខ ១កេស ទឹកដោះគោ ២៥កំប៉ុង តែ ៥គីឡូ ស្កស ៥គីឡូ ស្លាដក ៥ ចង្ហាន់ ១០ចាន​ស្រាក់ និងបច្ច័យ ចំនួន ១០ម៉ឺនរៀល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button