ព័ត៌មានជាតិ

មន្ទីរ​សាធារណការ​ និងដឹកជញ្ជូនខេត្ត​ បន្ទាយមានជ័យ​ ចុះ​ពន្យល់​ អប់រំណែនាំ​ ស្ដី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោកដល់អ្នកបេីកបរ

(បន្ទាយមានជ័យ) មួកសុវត្ថិភាព​មួយ​ ជួយការពារជីវិតបានម្នាក់នេះ​ គឺជាសារលើកឡើងរបស់​ លោក សុក​ ចាន់ថា​ ដែលជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ​ ដើម្បីជាជំនួយស្មារតីស្តីពី​ ច្បាប់ចរាចរណ៍ផ្លូវគោក​ ក្នុងនោះរួមមានមន្ត្រីជំនាញមន្ទីរសាធារណការនិងដឹក សហការជាមួយសមត្ថកិច្ចចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត្ត​ នៅព្រឹកថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០២៤​ នៅមុខមន្ទីរនាផ្លូវជាតិលេខ​៥ បានធ្វើការផ្សព្វផ្សាយព្រឹត្តិការណ៍សំខាន់ៗ​ ដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ​ ។គោលបំណងនៃការចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍នាពេលនេះ​ គឺដើម្បីកាត់បន្ថយ ខណៈចរាចរណ៍ក៏ដូចជាបានធ្វើការណែនាំ​ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរលើដងផ្លូវឲ្យមានការយល់ដឹងបន្ថែមទៀត​ ដូចជាជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពបើកបររថយន្តត្រូវពាក់ខ្សែក្រវាត់ពិសេសការបើកបរទៀតត្រូវមានចិត្តអត់ធន់អធ្យាស្រ័យគ្នាទៅវិញទៅមក។

លោក សុក​ ចាន់ថា​ បញ្ជាក់ថា​ បើតាមការសងកេតបានឲ្យយើងដឹងថា អ្នកបើកបរម៉ូតូងាយរងគ្រោះថ្នាក់​ ជាងអ្នកបើកបររថយន្ត​ ហេតុនេះហើយការប៉ះទង្គិចម្ដងម្ដងឱកាសនៃអ្នករបួសនិងអ្នកស្លាប់និងអ្នកបើកបរម៉ូតូមានច្រើនជាអ្នកបើកបររថយន្ត។ លោកបានបន្ដថា​ ការចេះយោគយល់ពីច្បាប់ចរាចរណ៍គឺជាកត្តាចម្បង​ ក៏ប៉ុន្តែកត្តាដែលសំខាន់នោះ​ គឺពេលបើកបរលោកអ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច​ កុំបើកបរហួសល្បឿនកំណត់កុំបើកបរពេលកំពុងស្រវឹង​ មានសុជីវធម៌អធ្យាស្រ័យ​ ចំពោះអ្នកបើកបរឬប្រើប្រាស់ផ្លូវដូចគ្នា​ សូមចាំថាការប្រមាថក្នុងការបើកបរគឺជាការប្រមាថដល់អាយុជីវិតរបស់ខ្លួនឯងក៏ដូចជា អ្នកដទៃ។ ក្នុងការចុះផ្សព្វផ្សាយនេះផងដែរ​ មន្ត្រីរបស់យើងក៏បានធ្វើការចែកជូននូវខិត្តប័ណ្ណសៀវភៅស្តីពីច្បាប់ចរាចរណ៍​ បិទចំណាំងប្លាត​ សួរសំណួរចម្លើយដល់អ្នកបើកបរម៉ូតូ​ ដែលពុំបានពាក់មួកសុវត្ថិភាព​ និងបានធ្វើការចែកជូនមួកសុវត្ថិភាពផងដែរ។ សូមបញ្ជាក់ផងដែរថារយៈពេលមួយព្រឹកនេះជាលទ្ធផល អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពមានប្រមាណជាង​ ៣៥%​ ប៉ុណ្ណោះ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button