ព័ត៌មានជាតិ

មន្ត្រីជំនាញអះអាងថា ស្វាយកែវរមៀតនៅឆ្នាំនេះកើនទិន្នផល តម្លៃក៏ល្អជាងឆ្នាំមុន ខណ:កសិករខ្លះកំពុងប្រមូលផលស្វាយខ្ចី

(ប៉ៃលិន) លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបានឲ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញានេះ ពេលចុះពិនិត្យចម្ការកសិករនៅ ភូមិសួនអំពើកើតសង្កាត់ប៉ៃលិនក្រុងប៉ៃលិនថា ឆ្នាំនេះអនុវត្តការដាំដុះជារួមមានប្រមាណ ៧៨០០០ហិកតា ចំណែកស្វាយកែវមៀតមានប្រមាណ៥៤០០ហិកតាទូទាំងខេត្តប៉ៃលិនក្នុងនោះអនុវត្តទាញយកផ្លែនៅដើមរដូវនេះមានប្រមាណជាង២០០ហិកតា (ដាក់ទាញយកផលផ្លែស្វាយ)។ហើយការទាញយកផ្លែស្វាយកែវរមៀតនេះនៅខេត្តប៉ៃលិនមាន២ប្រភេទគឺមានប្រភេទស្វាយខ្ចប់និងប្រភេទស្វាយខៀវហើយប្រភេទស្វាយខ្ចប់គឺកសិករបានចុះកុងត្រាជាមួយនឹងឈ្មួញកណ្ដាលឬជាមួយនឹងរោងចក្រចំណែកស្វាយខៀវជាស្វាយធម្មតា ទាំង២ប្រភេទនេះមានតម្លៃក៏ខុសគ្នា។

លោកបញ្ជាក់ថា ឆ្នាំនេះកសិករបានទន្និផលខ្ពស់ដោយអាកាសធាតុអំណោយផលព្រោះមិនសូវមានភ្លៀងខ្លាំងក្តឹបស្វាយកាន់ច្រើនហើយតម្លៃវិញក៍នៅតែខ្ពស់ជាងឆ្នាំមុនបើធៀបក្នុងខែកញ្ញានេះ។
លោកបានណែនាំអោយកសិករបេះលក់ផ្លែស្វាយខ្ចីខ្លះដើម្បីកុំអោយបាក់មែកនិងផ្លែធំៗល្អផង។ចំណែកលោកសុខសុធីមប្រធានមន្ទីរពាណិជ្ជខេត្តប៉ៃលិនបានអោយភ្នាក់ងារយើងដឹងថានៅខេត្តប៉ៃលិននេះមានរោងចក្រកែច្នៃផ្លែស្វាយកែរមៀតមាន១កន្លែងនៅភូមិអូរអិលឃុំស្ទឹងកាច់ស្រុកសាលាក្រៅកំពុងទិញក្នុងមួយថ្ងៃ២០ទៅ៣០តោន។

អំពីតម្លៃស្វាយកែវរមៀតប្រចាំថ្ងៃទី២៦ ខែ កញ្ញាឆ្នាំ២០២៤ លោកបញ្ជាក់ថា
១-ប្រភេទស្វាយខៀវ ចាស់ធម្មតា តំលៃ ១៣០០រៀលក្នុង១គីឡូក្រាម
២-ប្រភេទស្វាយខ្ចប់ ចាស់ធម្មតា តំលៃ ២៥០០រៀល
៣- ប្រភេទស្វាយខ្ចីដែលពលរដ្ឋបេះលក់បច្ចុប្បន្ននេះមានតម្លៃ៨៥០រៀល។
លោកប្រធានមន្ទីរបានណែនាំអោយកសិករមុននិងលក់កសិផលត្រូវសិក្សាតម្លៃជាមុនសិនបើអោយយើងថោកពេកទុកសិនឬទំនាក់ទំនងមកខាងមន្ត្រីជំនាញដើម្បីជួយពិនិត្យនិងសម្របសម្រួលជូនមិនអោយពលរដ្ឋទុកកសិផលចោលដោយគ្មានអ្នកទិញនោះទេ។

រីឯឈ្មួញទិញស្វាយកែវរមៀត
មានចំនួន៥ក្រុមសំរាប់ដើរទិញស្វាយកែវរមៀតពីកសិករនៅខេត្តប៉ៃលិនដឹកយកទៅលក់នៅក្រៅប្រទេស៕

oplus_2
oplus_2
oplus_2
oplus_2
oplus_2
oplus_2

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button