ព័ត៌មានជាតិ

យុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ

(បន្ទាយមានជ័យ) លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដឹងនាំដោយ លោក ពុទ្ធិញ្ញាណ ដារិន្ទ ប្រធាការិយាល័យ សុវត្តិភាពចរាចរណ៍ សហការជាមួយគណកម្មាធិកាកាកបាទក្រហមខេត្តបន្ទាយមានជ័យ  និង នគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត និងសមាជិក នៅព្រឹកថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៤ បានចុះយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ពុទ្ធិញ្ញាណ ដារិន្ទ ប្រធាការិយាល័យសុវត្តិភាពចរាចរណ៍នៃមន្ទីរសាធារណៈការនិងដឹកជញ្ជួន បានមានប្រសាសន៍ថាយុទ្ធនាការណ៍អប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមអនុវត្តនិងពង្រឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យកាន់តែទូលំទូលាយ។ ជាពិសេសឱ្យមហាជន និងសមីខ្លួនអ្នកបើកបរត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ពោលគឺអ្នកបេីកបរម៉ូតូត្រូវពាក់មួកសុវត្តិភាព ឯអ្នកបេីករថយន្តត្រូវដាក់ខ្សែរក្រវាត់អោយបានត្រឹមត្រូវ ហេីយមិនត្រូវបេីកបរលេីសល្បឿនកំណត់ ជាពិសេសនៅក្នុងទីប្រជុំជន។ ត្រូវគោរច្បាប់ចរាចរណ៍ ភ្លេីងសញ្ញាចរាចរណ៍ និងបេីកបរតាមគន្លងរបស់ខ្លួន មិនត្រូវបេីកជែងនៅកន្លែងចង្អៀតឡេីយ។

ដេីម្បីបន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសថ្ងៃឈប់សម្រាក បុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។  សុវត្តិភាពចរាចរណ៍គឺផ្តេីមចេញពីយេីងទាំងអស់គ្នា។

លោក យុត ស្វិនី ប្រធានគណកម្មាធិកាកាកបាទក្រហមខេត្តបន្ទាយមានជ័យ  បានប្រសាសន៍ថាយុទ្ធនាការណ៍អប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសុវត្ថិភាពនាថ្ងៃនេះមានគោលបំណង៖ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ការគោរពច្បាប់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ជាមួយគ្នានោះដែរ លោកប្រធាន

ក៏បានធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់សូមមេត្តាខិតខំយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដោយបើកបរត្រូវគោរពច្បាប់ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយាន្តទោះជិតឬឆ្ងាយ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ក្នុងពេលធ្វើដំណើរតាមរថយន្ត នឹងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ពិសេសត្រូវពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ពិសេសមិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត ដើម្បីការពារអាយុជីវិតខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ក្នុងឱកាសចុះយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌននេះ ក៏មានការចែក ឯកសារសុវត្ថិភាពចរាចរណ៍ដល់អ្នកធ្វើដំណើរតាមដងផ្លូវ សៀវភៅ អ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន   ២០០ ក្បាល ខិត្តបណ្ណជំនួយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន២០០  សន្លឹក ស្ទីកឃ័រចំណាំងផ្លាតពណ៌ក្រហម ចំនួន ១០០សន្លឹក ផ្ទាំងពាក្យស្លោក  ថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន៥ ផ្ទាំង និងមានការសួរសំណួរស្ដីពីច្បាប់ចរាចរណ៍ ដេីម្បីយករង្វាន់មួកសុវត្ថិភាព ចំនួន២០ មួកងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button