ព័ត៌មានជាតិ
ឯកឧត្ដម កែ គឹមយ៉ាន អញ្ជើញចុះសួរសុខទុក្ខគ្រូពេទ្យ នៅមណ្ឌលសុខភាពព្រះពន្លា ពិនិត្យការសាងសង់ស្ពានព្រះពន្លា ក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ អមដំណើរឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាល់សួរសុខទុក្ខអ្នកគ្រូពេទ្យនៅមណ្ឌលសុខភាពព្រះពន្លា និងអញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានព្រះពន្លាទាំងពីរនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា ការសាងសង់ស្ពានព្រះពន្លាទាំងពីរទីតាំង រួមមាន៖ ១.តភ្ជាប់ពីភូមិ៣–ភូមិព្រៃឬស្សី ប្រវែង៩០ម៉ែត្រទទឹង១០ម៉ែត្រ សម្រេចបានប្រមាណ៨០% ២. តភ្ជាប់ពីភូមិព្រះពន្លា–ភូមិចក ប្រវែង១០៨ម៉ែត្រ ទទឹង១០ម៉ែត្រ សម្រេចបានប្រមាណ៥០% ៕