ព័ត៌មានជាតិ

អ្នកដំណើរប្រមាណជាង ​៣រយនាក់ មកដល់ខេត្តប៉ៃលិន ដោយសុវត្ថិភាព តាមរយះរថយ​ន្តក្រុង​សាធារណ:

(ប៉ៃលិន) ៖ អ្នកដំណើរ ៣១៥នាក់ពីរាជធានីភ្នំពេញ មកកាន់ខេត្តប៉ៃលិន តាមរយៈរ​ថយន្តក្រុង​សាធារណៈ​ដោ​យឥតគិតថ្លៃ ដែលរៀបចំ​ដោយរាជរដ្ឋាភិ​បាល ក្នុងឱកាសពិ​ធីបុណ្យភ្ជុំបិណ្ឌ បានម​កដល់ ចំ​ណតក្បែរបងសា​លាខេត្តប៉ៃលិ​ន ជាបន្តបន្ទាប់​ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០​២៤នេះ។

ក្នុងឱ​កាសរងចាំទទួលបងប្អូនអ្ន​កដំណើ​រមកពីរា​ជធា​នីភ្នំពេញ លោក​ សោ សុវណ្ណ អភិបាលរងខេត្ត និងជា​តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានមា​នប្រសាស​ន៍ថា រាជរដ្ឋា​ភិបា​លប្រកាសផ្តល់រថ​យន្តក្រុងដឹ​កពលរដ្ឋ ដោ​យមិនតម្រូវឱ្យបង់ថ្លៃ និងផ្តល់ភាព​ងាយស្រួល មិន​ចង្អៀត មិនធុ​ញថប់ ហើយ​មានសុវត្ថិភា​ពទៀត។ ជាពិសេសអា​ចកាត់បន្ថយ​ការចំ​ណាយបនច្រើន ក្នុងធ្វើដំ​ណើរទៅស្រុកកំណើតម្តងៗ។បងប្អូនប្រជា​ពលរដ្ឋដែលបាន​មកដល់​ស្រុកកំណើតនាពេលនេះ បានថ្លែងអំណគុណដ​ល់រាជរដ្ឋាភិបាល​ដែលបាន​គិតគូរសុខទុក្ខរប​ស់ប្រជាព​លរដ្ឋ ដោយផ្តល់ជារថយន្តក្រុងដឹកព​លរដ្ឋទៅលេងស្រុកកំណើតជួបជុំគ្រួសារ ក្នុងឱកាស​បុណ្យភ្ជុំបិណ្ឌនេះ ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបា​លខេត្តប៉ៃលិន បានបង្ហាញថា៖ ក្នុងឱកាសបុណ្យភ្ជុំបិ​ណ្ឌនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់​ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត និងបងប្អូនប្រជាពល​រដ្ឋទាំង​អស់ ដែលធ្វើដំណើរទៅលេងស្រុកកំណើ​តជួបជុំបងប្អូន ក្រុមគ្រួសារពីរាជធានីភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត និងពីបណ្តាខេត្តត្រឡប់ទៅរា​ជធានីភ្នំពេញ រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ដោយឥតបង់ថ្លៃសម្រាប់ការធ្វើដំណើរតាមរថយន្តក្រុង (City Bus) រដ្ឋបាលរាជធានីភ្នំពេ​ញ។ ជាមួយគ្នានេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) រដ្ឋបាលរាជ​ធានីភ្នំពេញ បានរៀបចំរថយន្តចំនួន ១៥គ្រឿង សម្រាប់បម្រើដល់​ការដឹកជ​ញ្ជូនពីរាជធានីភ្នំពេញ មកកាន់ខេត្តប៉ៃលិន និងការដឹកជញ្ជូនពីខេត្តប៉ៃលិ​នត្រឡប់ទៅរា​ជធានីភ្នំពេ​ញវិញ តាមពេលវេលា និងទីតាំងចំណតដូចជា៖ ១. ចេញដំណើរពី​រាជធានីភ្នំពេញមក​ខេត្ត​ប៉ៃលិន ទីតាំងស្ថានីយ៍រថយន្តក្រុងសួនច្បារឬស្សីកែវ រៀងរាល់ម៉ោង ០៦៖៣០នាទីព្រឹក (ចេញជាបន្តបន្ទាប់​រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី២៩ខែកញ្ញា ដល់ថ្ងៃទី០៣ខែតុលា ឆ្នាំ ២០២៤ មកទីតាំងចំ​ណត​រថយន្ត​នៅខាងជើងរបងសាលាខេត្តប៉ៃលិន។ ២.ចេញដំណើរពីខេត្តប៉ៃលិន ទៅរាជធានីភ្នំពេញ តាមពេលវេលា និងទីកន្លែងដូចជា៖ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ចេញដំណើររៀងរាល់ម៉ោង ៦៖៣០ នាទីព្រឹក (ចេញដំណើរជាបន្តបន្ទាប់រហូតអស់រថយន្ត) ចេញដំណើរពីទីតាំង ចំណតរថយន្តនៅខាងជើងរបងសាលាខេត្តប៉ៃលិន ទៅទីតាំងស្ថានីយ៍រថយន្តក្រុងសួនច្បារឬស្សីកែវ ។ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើដំ​ណើរ តាមរថយន្ត របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកបដោយសុវត្ថិភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button